ពេញមួយថ្ងៃមិនបានទៅណា ថេហ្យុង ឌ្រោមខ្លួនផងគេងរហូត ចំណែក ជុងហ្គុក វិញនាយអត់មានរវល់អីទេ គឺនៅជាមួយតែម្តង ។
បាននៅជាមួយគ្នាពេញមួយថ្ងៃគួរតែសួរនាំរឿងផ្ទាល់ខ្លួនគ្នាទៅវិញទៅមក តែ ថេហ្យុង ដូចជាល្វើយនិងខ្ជិលសូម្បីតែនិយាយជាមួយនាយ គេមិនចង់និយាយអីច្រើននោះទេ គ្រាន់តែឆ្លើយតបពេលនាយសួរនាំថាយ៉ាងម៉េចហើយតែប៉ុណ្ណឹង ។ញាំបាយថ្ងៃត្រង់មិនបានប៉ុន្មានល្ងាចបាត់ទៅហើយ ម៉ោងប្រមាណ 4ល្ងាច ជុងហ្គុក ទុកអោយគេងលើសាឡុងតែឯងនាយចុះទៅរកទិញអីមកញាំ ទិញគ្រឿងទេសសម្រាប់ធ្វើម្ហូប និងទិញថ្នាំបញ្ចុះកម្តៅអោយ ថេហ្យុង ព្រោះគេក្តៅខ្លួនអាចឈឺផងក៏មិនដឹង? មុខវិញស្លេកស្លាំងបើមានអ្នកណាមកឃើញច្បាស់ណាស់គេគិតផ្លូវនោះមិនខាន តែក៏មិនខុស ។
ត្បិតថានាយមិនធ្វើការតែទូរស័ព្ទនាយនិយាយការងាររហូតហ្នឹង នាយឡើងមកសេអ៊ូលបានតែប៉ុន្មានថ្ងៃទេ 2យប់ក្នុងមួយអាទិត្យនោះគឺញឹកញាប់ពេកផង ហើយនាយបន្តទៅមកៗបែបនេះរហូតដល់ ថេហ្យុង ចប់ការងាររបស់គេ ។
សម្លេងឆុងឆាំងពីចង្គ្រានបាយបង្ករអោយនាយតូចដែលគេលក់ច្រើនម៉ោងនោះភ្ញាក់ពីគេងតែគេមិនបានងើបមកមើលទេ មានអារម្មណ៍ថាមានអ្វីនៅលើថ្ងាស? នោះគឺជែលត្រជាក់ដែល ជុងហ្គុក បិទថ្ងាសអោយគេ ។
"ជុងហ្គុក..." ថេហ្យុង អើតករពីលើសាឡុងហៅនាយ
"ហឹម? ភ្ញាក់ហើយហេស?" ជុងហ្គុក ឆ្លើយតបពីចង្គ្រានបាយមកវិញ ប្រវែងប៉ុណ្ណឹងដូចនៅអង្គុយជិតគ្នាហ្នឹងដែរ ។
"អឹម!! លោកធ្វើអី?"
"រៀបចំអាហារពេលល្ងាច"
"ល្ងាចហើយ? ម៉ោងប៉ុន្មានហើយ?" ថេហ្យុង ទាញទូរស័ព្ទមកមើលក៏ឃើញថាជិតដល់មោ៉ងញាំអាហារពេលល្ងាចពិតមែន ។
នាយតូចងើបទៅមើលនាយកំពុងធ្វើអីញាំខ្លះ? គេដើរ យឺតៗមិនរហ័សទេ ព្រោះតែល្វើយនិងឈឺខ្លួនមិនទាន់បាត់ ។
"អូនងើបមកធ្វើអី?"
"មើលថាលោកធ្វើអីខ្លះ?"
"កុំភ័យបងបានសួរ មីនយូ ហើយថាអូនមិនអាចញាំអីបានខ្លះ ដូច្នេះវាគ្មានអ្វីដែលញាំមិនបាននោះទេ"