ត្រលប់មកពេលព្រឹកថ្ងៃបន្ទាប់ដែលពួកគេត្រូវរៀបចំខ្លួនទៅធ្វើការរៀងខ្លួនតែ ជុងហ្គុក នៅទៅជួបនិយាយការងាររបស់នាយនៅពេលថ្ងៃបន្តិច ព្រឹកនេះនាយជាអ្នករៀបចំអាហារពេលព្រឹក និងជូន ថេហ្យុង ទៅកន្លែងធ្វើការ ។
"ហុឹម...គីមឈីរបស់ម៉ាក់ក្មេកឆ្ងាញ់ណាស់" ថេហ្យុង អង្គុយញាំបណ្តើរសរសើរបណ្តើរ គីមឈីឆ្ញាញ់បូកផ្សំនិងម្ហូបក៏ឆ្ញាញ់អ្នកធ្វើក៏កាន់តែឆ្ញាញ់ ។
"បើចូលចិត្ត បងយកមកទៀត"
"ត្រូវតែមានវាក្នុងទូរទឹកកករាល់ថ្ងៃស្រាប់ហើយ ចាប់ពីពេលនេះទៅ បំណងបងខ្ញុំមិនប្រកែកទេ ចង់ទិញអីយកអីយកចុះ"
"ហេតុអី?" លឺបែបនេះ ជុងហ្គុក ចង់សើចទៅវិញ សុខៗខ្លាំងណាស់ ប្រពន្ធនាយប្រែចរិករាល់ថ្ងៃ ។
"ព្រោះបងជាអ្នកមាន"
"..." ចម្លើយរបស់ ថេហ្យុង ធ្វើអោយនាយគាំងខ្លាំងណាស់ អញ្ចឹងពីមុនមិនមែនមិនចង់បាន ឯណាមកពីគិតថាគ្មានលុយតើ?
"យ៉ាងម៉េច?"
"មានយ៉ាងម៉េច? អូននិយាយត្រូវហើយ តទៅចង់បានអី ប្រាប់បងមក ដឹងហើយនៅ?"
"ចុះ...បងចង់បានអី? ប្រាប់ខ្ញុំវិញផង"
"ចង់បានអូនស្រលាញ់បង"
"អូ៎...ដឹងហើយ!! ចាំខ្ញុំរកអោយ"
"ស្អីគេ? ហាសហា៎ បែបហ្នឹងហេស? រកមកពីណា?"
"ចាំតែមើលទៅ!!"
"ថ្ងៃនេះបងជូនទៅធ្វើការ"
"អឹម!!" ថេហ្យុង គ្រាន់តែងក់ក្បាលតបវិញ ថ្ងៃនេះមិនប្រញាប់ស្អីផងអោយនាយជូនទៅក៏ល្អ ។
ញាំអាហារពេលព្រឹកហើយរៀបចំខ្លួនទៅធ្វើការដោយនាយជូនទៅ តាមផ្លូវឆ្លៀតសួរនាំផង នាយទៅវិញលែងមកមិនខានទេ ។
"បងទៅវិញពេលណា?"
"ប្រហែលជារសៀលបន្តិច បងទុកឡានអោយទេ?"
"បងគួរតែត្រូវការឡានជាងខ្ញុំ"
"ឡាននៅប៊ូសានមានតើ អូនវិញទេដែលអត់មានអីប្រើ បងទុកឡានអោយ"
"ឡាននេះទំនើបពេក ខ្ញុំមិនចង់ប្រើទេ"
"ទំនើបមិនបានទៀត?"