ភាគទី38 : ត្រូវគ្នាវិញ

6.3K 339 8
                                    

     ជាង20នាទីក្រោយមក
ថេហ្យុង បានមកដល់មន្ទីរពេទ្យ ពេទ្យបានធ្វើការលាងរបួសរួចរាល់តែនាយបានសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ។

"ម៉ាក់ក្មេក!! បងគាត់កើតអី? គាត់ផុតគ្រោះថ្នាក់ហើយមែនទេម៉ាក់?" ថេហ្យុង មកសួរស្លន់ ស្លោរ គេយំតាមផ្លូវព្រោះតែភ័យពេក មកដល់ឃើញ នាយនៅលើគ្រែ មានដៃរុំរបួស មានក្បាលក៏ត្រូវរុំរបួស ទៀតផង ហើយក៏មិនបានចាប់អារម្មណ៍វត្តមាន ស៊ូមី នៅទីនេះដែរ ។

"ស៊ូមី ប្រាប់ថាត្រូវកេះឥវ៉ាន់ធ្លាក់លើ គេជំនួសអោយ ស៊ូមី ទើបបែបនេះ" អ្នកស្រីចន

"អូ៎...អញ្ចឹងគាត់លែងអីហើយមែនទេ? គ្រូពេទ្យថាអី ខ្លះម៉ាក់?" ថេហ្យុង ក្រោយពីមើលមុខនាងគេក៏និយាយបន្តជាមួយម៉ាក់ក្មេករបស់គេ ។

"កេះឥវ៉ាន់ធ្ងន់គ្រាន់បើទើបក្បាលគេបោកទៅខាងក្រោមបែកក្បាល ចំណែកដៃក៏មុតរបស់នៅក្នុងកេះនោះឯង មិនជ្រៅទេ ពេទ្យនិងចូលមកពិនិត្យ 4ម៉ោងម្តង គេនិងដឹងខ្លួនឆាប់ៗ"

    ត្រលប់ទៅពេលនោះ ដែលពួកគេអោបគ្នា ជុងហ្គុក មិនចង់នៅយូរទេ ប៉ុណ្ណឹងនាយក៏គិតថាខុសចំពោះ ថេហ្យុង ពេកទៅហើយ ណាមួយគេកំពុងខឹងនិងនាយផង ពេលនេះនាយបានដឹងពីអ្វីដែល ថេហ្យុង និយាយហើយ នាងបោកអោយនាយមក នាងដឹងថា ការងារទីនេះសំខាន់ដែលនាយត្រូវគ្រប់គ្រងជំនួស អោយលោកប៉ា និងប្អូនរបស់នាយ នាងដឹងថានាយ តែងតែបារម្ភគ្រប់ជ្រុងនៃការងាររបស់នាយ នាងជាអ្នកដែលដឹងពីនាយបំផុត ដូច្នេះវាមិនពិបាកទេ ពេលនាងត្រូវការហៅនាយមកនោះ ។

"ខ្ញុំគិតថា ប៉ុណ្ណឹងបានហើយ"

"អរគុណ ជុងហ្គុក សម្រាប់រឿងមួយនេះ ការអោប ដំបូង និង ចុងក្រោយពិតជាអរគុណណាស់ សូមអោយលោកមានសុភមង្គល"

"អរគុណដែលជូនពរ យប់ណាស់ហើយប្រញាប់ទៅផ្ទះសម្រាកទៅ"

"លោកទៅមុនចុះ"

"អឹម!!" ជុងហ្គុក ងក់ក្បាលបញ្ជាក់ហើយនាយក៏ដើរចេញមក តែសម្លេងស្រែករបស់កម្មករបន្លឺឡើង។

"អ្នកនាងគេចចេញ អ្នកនាង សូមគេចចេញរបស់ធ្លាក់ពីលើកុងតាណឺ អ្នកនាង" លឺសម្លេងស្រែកខ្លាំងៗ ធ្វើអោយនាងភាំងស្មារតី ជុងហ្គុក ឯណេះប្រញាប់រត់ចូលទៅទាញនាងចេញ ហើយកេះបានធ្លាក់មកលើនាយយកដៃរង តែកម្លាំងខ្លាំងធ្វើអោយនាយដួលទាំងចំហរបោកក្បាល និងរបួសដៃបែបនេះ ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now