ព្រឹកប្រលឹមដែល មីនជី ភ្ញាក់ពីគេងមកនាងត្រូវរៀបចំខ្លួនចេញពីព្រឹកសឹងតែថាគ្មានអ្នកណាទាន់ងើបលើកលែងតែអ្នកស្រី ចន ដែលងើបមកចម្អិនអាហារសម្រាប់កូនប្រុសរបស់គាត់ ។
"មីនជី!!"
"អូ៎...អ៊ំស្រី!!"
"ភ្ញាក់លឿនណាស់កូន គិតទៅណាមែនទេ?"
"ចាស៎ ខ្ញុំទៅសិក្ខាសាលាខ្លាចមិនទាន់ សុំលាសិនហើយ" មីនជី មានអារម្មណ៍ថាមិនអាចនៅបាន ចុះមកម្តងនេះដល់ទៅមួយសប្តាហ៍ នាងគេតែមួយយប់រករត់ទៅហើយ ។
ពេលសម្រាកថ្ងៃត្រង់នាងបានទាក់ទងទៅ មីនយូ ពេលនាយកំពុងញាំអាហារថ្ងៃត្រង់ជាមួយ សុឺងខ្វាន់ និង ថេហ្យុង នៅម្តុំៗក្រុមហ៊ុននេះឯង ។
"ចង់រើ? ហើយចង់ទៅគេងឯណា? ផ្ទះបង? ផ្ទះបងបន្ទប់តែមួយ នៅមាន សុឺងខ្វាន់ទៀតគេងគ្រែមួយបីនាក់មែនទេ? អត់ទេ ចេញពីសាលាពេលណាបងទៅយក ប្រាប់ឈ្មោះមក ចាំជួបមុខចាំនិយាយគ្នា ប៉ុណ្ណឹងចុះ" មីនយូ ដាក់ទូរស័ព្ទចុះហើយដកដង្ហើមធំ ធុញទ្រាន់ជាមួយនាងជាប្អូនចរិកមិនចេះរាប់អានអ្នកណាថ្មី មិនងាយតែម្តងទាល់តែម្នាក់នោះចូលមកទ្រទ្រាំនាងទើបនាងរាប់ ។
"កើតអីឬអត់?" សុឺងខ្វាន់
"មីនជី ថាមិនចង់គេងផ្ទះ ជុងហ្គុក ដោយសារនាងមិនស្នឹទស្នាលជាមួយអ្នកផ្ទះរបស់ ជុងហ្គុក ណាមួយ អុីល មិនសូវនៅផ្ទះផង"
"អញ្ចឹងគេចង់គេងផ្ទះបង? អោយគេគេងទៅ បងជាបងរបស់គេចង់ប្អូនទៅណា?" សុឺងខ្វាន់
"បើកបន្ទប់សណ្ឋាគារអោយនាងទៅ នាងមកប៉ុន្មានថ្ងៃ?" ថេហ្យុង
"នាងមិនគេងសណ្ឋាគារម្នាក់ឯងទេ រាល់ដងគេងជាមួយ មីននី រហូត" មីនយូ
"អញ្ចឹងចង់ធ្វើម៉េច?" ថេហ្យុង
"ល្ងាចចាំនិយាយ" មីនយូ ថាហើយពួកគេក៏ឈប់និយាយតែម្តងទៅ ប្រញាប់ញាំហើយទៅណេះទៅណោះបានបន្តិចមុននិងទៅក្រុមហ៊ុមវិញឆ្លៀតចូលហាងម៉ាក់ក្មេករកអីញាំមុននិងទៅវិញដែរ ។
ល្ងាចបន្តិច ជុងហ្គុក ទៅក្រៅយកលុយតាមកន្លែង និងត្រូវទៅហ្ការាសហើយទៅទទួល ថេហ្យុង ចេញពីធ្វើការ មកតាមផ្លូវឃើញចុះចូលទិញផ្លែឈើស្រស់ៗ ផ្ញើប្រពន្ធនាយផងក៏បានជួប មីនជី កំពុងដើរតែម្នាក់ឯង ។