ភាគទី22 : អតិតមិត្តស្រីបង្ហាញខ្លួន

5.6K 317 10
                                    

    កាលពីដំបូងឡើយមុនពេលរៀបការ ថេហ្យុង គេពិតជាមិនបានខ្វល់ខ្វាយពីនាយពិតមែន មិនថា ជុងហ្គុក ជាអ្នកណាមកពីណា គេមិនខ្វល់ស្រាប់ហើយ តែបន្ទាប់ពីថ្ងៃរៀបការនោះគេក៏ចាប់ផ្តើមសង្កេតដែរ គេនៅជាមួយមិត្តគេរហូតរឿងអីថាពួកគេមិននិយាយ? កំឡុងពេល ជុងហ្គុក ទៅប៊ូសាន ពេលដែលគេនៅដេហ្គូនោះក៏លោកយាយគេនិយាយជាមួយគេដែរ ។

     នៅពេលដែលគាត់និយាយថាគាត់មិនបានយល់ព្រមរឿងមង្គលការតែដោយសារ ជុងហ្គុក ជាមនុស្សល្អ ជាអ្នកមានអាចអោយចៅរបស់គាត់រស់ស្រួលបាន មិនមែនគ្មានអ្នកណារំលឹកពីគ្រួសារនាយនោះទេ ។

     ថេហ្យុង ក្រោយពី ជុងហ្គុក បានទិញទូរស័ព្ទអោយគេ និងនៅពេលដែលគេបានទៅរកពូរបស់គេ បន្ទាប់មកគេបានទុកអោយ ជុងហ្គុក ប្រាប់គេដោយផ្ទាល់មាត់ ចង់ដឹងថានាយនៅទ្រាំរស់នៅផ្ទះតូចនេះជាមួយនាយដល់ពេលណា? ហើយនាយក៏មិនដែលរអ៊ូ ថែមទាំងរីករាយគ្រប់កន្លែងដែលនៅជាមួយគេ ។

    មុនពេលមកកន្លែងជប់លៀងនេះ ថេហ្យុង បានទៅជួប ជីមីន និង ជុងហាន់ ដែរពួកគេក៏បាននិយាយរឿងនេះដូចគ្នាវាបញ្ជាក់ថា ថេហ្យុង គឺបានដឹងយូរហើយ គេគ្រាន់តែសម្តែងជាភ្ញាក់ផ្អើលដើម្បីចាកចេញពីទីនេះ ព្រោះគេមិនចង់នៅទៀតទេ ។ 

    ថេហ្យុង ដើរចេញមកយ៉ាងលឿន ចេញមកក្រៅក៏ជួបនិង ជេហ៊ុន ដែលទើបមកដល់ក្រោយគេ ។

"ថេហ៍!!! ទៅណា?"

"សិស្សច្បង!! ខ្ញុំ..."

"ស្តាប់បងសិន ថេហ៍!!!" ជុងហ្គុក ចេញមកតាមដល់ ឃើញ ជេហ៊ុន នាយមិនពេញចិត្តនោះទេ ។

"មកនេះ" ជុងហ្គុក អូសដៃគេចេញពី ជេហ៊ុន យ៉ាងលឿន សម្តៅទៅកន្លែងចទឡានតែម្តង ។

"អេ...នាំ ថេហ៍ ទៅណា?" ជេហ៊ុន ប្រុងនិងតាមតែ ជុងហ្គុក ស្រែកមកវិញ ។

"កុំតាមមកអោយសោះ" លឺបែបនេះ ជេហ៊ុន ក៏មិនតាមដែរ មិនមែននាយមិនដឹងថាអ្នកណាជាប្តីរបស់ ថេហ្យុង ឯណាគ្រាន់តែនាយចង់អោយ ថេហ្យុង ណែនាំអោយនាយស្គាល់តែប៉ុណ្ណោះ ។

"ឡើងឡាន" មកដល់ឡានភ្លាម ជុងហ្គុក ក៏រុញ ថេហ្យុង អោយឡើងឡានភ្លាមដែរ តែឡើងទៅបាំងក្រោយព្រោះចង់និយាយគ្នា ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now