ថេហ្យុង នៅកន្លែងធ្វើការថ្ងៃនេះមិនសូវជាស្រួលខ្លួនទេ អោយតែពេល ជុងហ្គុក អត់នៅគេតែងតែមានអារម្មណ៍ថាកូនរបស់គេធ្វើទុក្ខអោយមិនស្រួលខ្លួនទោះបីមានថ្នាំក៏មិនធូរស្បើយទាំងស្រុងដែរ។
ម៉ោងសម្រាកថ្ងៃត្រង់គេបានទៅមន្ទីរពេទ្យពិនិត្យសុខភាពរបស់គេ ពីមុនគេមិនសូវខ្វល់ថ្នាក់នេះទេ តែឥឡូវនេះគេមិនបាននៅតែឯងទេ គេមានការបារម្ភពី សុខភាពខ្លាំងជាងមុន ។
"ហ្យុង ពេទ្យថាយ៉ាងម៉េចខ្លះ?" សុឺតខ្វាន់ ដែលមកជាមួយរហ័សចូលទៅសួរនាំភ្លាម ។
"មិនកើតអីខ្លាំងទេ ពេទ្យអោយកាល់ស្យូមមកខ្លះដែរ តោះទៅញាំបាយ បងឃ្លានណាស់"
"ហ្យុង អោយខ្ញុំជាអ្នកបើកឡានទៅវិញល្អជាង"
"បងអាចបើបាន"
"ក្មួយរបស់ខ្ញុំច្បាស់ជាចង់សម្រាក ម៉ោះអោយខ្ញុំបើកឡានវិញ" សុឺងខ្វាន់ ទទួចសុំបើកឡាន ថេហ្យុង ក៏លែងប្រកែកអោយ សុឺងខ្វាន់ បើកឡានទៅរកកន្លែងញាំអីហើយត្រលប់មកក្រុមហ៊ុនវិញ ។
"និយាយអញ្ចឹង លោកចន មកវិញពេលណា? ខ្ញុំមានអារម្មណ៍ថាអោយតែគាត់អត់នៅ ហ្យុងឈឺរហូត"
"អាចនិងល្ងាចបន្តិច គ្រាន់តែធ្វើដំណើរទៅមកកាត់អស់ជាង 8ម៉ោងទៅហើយ គាត់នៅមានកិច្ចការត្រូវធ្វើ"
"ហ្យុង គួរតែទៅតាមគាត់ លឺថាថ្ងៃអាទិត្យពួកគាត់ជុំគ្នានៅសេអ៊ូលទៀតហើយ"
"អត់ទាន់លឺគាត់និយាយទេ? ឆ្ងល់ថាជុំគ្នាម្តងៗធ្វើស្អីខ្លះណាស់...អូ៎! និយាយអញ្ចឹងល្ងាចនេះទំនេរទេ? ទៅខួបកំណើតបងប្រុស វ៉ូហាន់ ជាមួយបងអត់?"
"វ៉ូហាន់?"
"បងប្រុសវ៉ូហាន់ នៅជិតផ្ទះពួកយើងនៅដេហ្គូ នោះអី គាត់ជាអ្នកធ្វើការនៅឃ្លាំងរបស់ ជុងហ្គុក ល្ងាចនេះគាត់អញ្ជើញបងចូលរួមខួបកំណើតគាត់"
"ប្រហែលជាខ្ញុំចាំខុសក៏មិនដឹង? ខួបកំណើតគាត់ដូចមិនមែនខែហ្នឹង ប៉ុន្តែបើគាត់អញ្ជើញហើយហ្យុង ទៅចុះ ល្ងាចនេះខ្ញុំត្រូវរៀបចំផ្ទះដោយសារបង មីនយូ អត់នៅ មិនដូច្នេះគាត់មកវិញច្បាស់ជាដេញចាប់សុីខ្ញុំ មិនខានទេ"
![](https://img.wattpad.com/cover/343598290-288-k159954.jpg)