ការញាំបាយជុំគ្រួសារខាងប្តីជាលើកដំបូង អ្នកផ្ទះនេះធ្វើអោយគេមានអារម្មណ៍ថាជាគ្រួសារ មិនមែនភ្ញៀវ គេទទួលបានភាពរីករាយច្រើនណាស់ពេលមកដល់ទីនេះ ។
"ទីនោះយ៉ាងម៉េចដែរកូន?" អ្នកស្រីចន គាត់ជាអ្នកសួរនាំ ថេហ្យុង ព្រោះលោកចន បានជួបនិងសួរនាំគេរួចហើយ ។
"គឺល្អណាស់ម៉ាក់ក្មេក"
"អញ្ចឹងទើបមិនចង់មកនៅទីនេះ?"
"មិនមែនអញ្ចឹងទេម៉ាក់ក្មេក ចង់បានន័យថាល្អ អាចនៅបាន គឺគ្រាន់តែរវល់ធ្វើការមួយរយៈ"
"អូ៎!! ម៉ាក់មិនគិតថាអោយកូនប្រសារធ្វើការនោះទេ តែបើធ្វើក៏ល្អដែរ តែគួរតែធ្វើនៅជិតគ្នា"
"ការងារតែមួយខែទេ សម្រាប់ការចេញគម្រោងថ្មីជាមួយបងប្រុស មីនយូ គឺខ្ញុំជាជំនួយការបណ្តោះអាសន្នតែប៉ុណ្ណោះ"
"បែបនោះល្អហើយ!! អូ...អុីអាន់ ហា៎!! ផ្ទះរបស់កូនឯងរួចឬនៅ?" អ្នកស្រីចន ងាកមកសួរ ជុងហ្គុក វិញម្តង សួររឿងផ្ទះដែលនាយទិញសម្រាប់រស់នៅក្រោយរៀបការហើយនោះ ។
"រួចហើយ ខ្ញុំបានជញ្ជូនឥវ៉ាន់ទៅអស់ច្រើនហើយ គ្រឿងសង្ហារឹមដេគ័ររួចអស់ហើយ នៅតែរើទៅតែប៉ុណ្ណោះ"
"ចុះមាននាំ ថេហ្យុង ទៅមើលឬនៅ?" លោកចន
"នៅទេប៉ា!! មកដល់ល្ងាចហើយ ខ្ញុំគិតថាស្អែកសឹមនាំទៅមើល"
និយាយដល់រឿងផ្ទះ ថេហ្យុង ស្ងាត់មាត់ព្រោះមិនដឹងនាយទិញពីពេលណាមិនប្រាប់គេ តើគួរអោយខឹងទេ?
មកដល់បន្ទប់គេងវិញក៏ធ្វើការបន្តិច ថេហ្យុង ឡើងមកតាមក្រោយព្រោះនៅនិយាយលេងជាមួយម៉ាក់ក្មេក និយាយពីលោកយាយអីផងគិតថាស្អែកនេះនិងចូលទៅលេងគាត់មុនឡើងទៅសេអ៊ូលវិញ ។
"អុីអាន់ហា៎..." សម្លេងមកមុន ថេហ្យុង មកតាមក្រោយគេដើរមកជិតតុធ្វើការរបស់នាយ ។
"បាទ..." សម្លេងឆ្លើយតបគ្រាន់តែឆ្លើយតែនាយកំពុងរវល់មើលការងាររបស់នាយ ។
"ហេតុអីក៏ អុីអាន់?" ថេហ្យុង ឈរមើលនាយ ជុងហ្គុក ងើបមុខទាញនាយតូចមកអង្គុយលើភ្លៅរបស់នាយ ។