ភាគទី13 : តើអូនព្រមទេ?

4.7K 269 10
                                    

    មិនមែនសុខៗក៏ស្នឹតស្នាលគ្នា មិនមែនសុខៗក៏រំជួលចិត្តនោះទេ តែដោយសារ ជុងហ្គុក ធ្វើរឿងល្អអោយគេច្រើនពេក ថ្នាក់គេយល់ថាវាច្រើន នេះបើនាយជាអ្នកមានតើផ្តល់អោយគេយ៉ាងណាទៅ?

ត្រលប់មកមុនថ្ងៃរៀបការវិញ នៅពេលដែលគេនិងនាយបសនឡើងទៅក្រុងជាមួយគ្នា នាយថាចង់នៅដើរលេងទីនេះមានកន្លែងដើរលេងស្អាតៗ ថេហ្យុង គ្មានកិច្វការអ្វីដែរគេក៏នៅកំដរនាយ ហើយដែលឡើងមកក្រុងព្រោះតែ ជុងហ្គុក នាំគេមកម៉ាស្សាធ្វើខ្លួនអោយស្អាតមុនថ្ងៃការនោះអី ។

បន្ទាប់ពីចំណាយលុយអស់ច្រើនគួរសមទៅលើគេ ជុងហ្គុក ក៏ចង់នៅដើរលេងទីនេះ នាយរកមើលទីតាំងគ្រាន់និងចង់ធ្វើអាជីវកម្មនៅទីនេះផង ។

"នៅទីនេះហើយ បងទៅទិញទឹកមកអោយ" ជុងហ្គុក ប្រាប់អោយ ថេហ្យុង នៅអង្គុយចាំនាយទីនេះ នាយដើរទៅហាងខាងមុខដើម្បីទិញអីផឹកនិងរបស់ញាំខ្លះ បើគេចូលចិត្តសាមញ្ញនាយនិងធ្វើរឿងសាមញ្ញជាមួយគេរាល់ថ្ងៃ ។

ជុងហ្គុក ដើរហួសបន្តិចមានបុរសចំណាស់ម្នាក់ដែលដើរតាមគេយូរមកហើយបានចូលមករកគេ ។

"ថេហ្យុងហា៎..." សម្លេងហៅអោយ ថេហ្យុង ងើបមុខមើលទៅនាយចំណាស់ក្នុងសម្លៀកបំពាក់ពិបាកមើល។

"លោកពូ ជាអ្នកណា?"

"ប៉ានោះអីកូន...គឺប៉ា...ហុឹកៗ កូនចាំប៉ាមិនបានទេប៉ាដឹង...កូនប្រុសរបស់ប៉ាធំឡើងគឺស្រស់ស្អាតណាស់..." នាយចំណាស់បន្តនិយាយតែមើលទៅ ថេហ្យុង វិញឡើងគាំងអស់ហើយ សុខៗប៉ាបង្ហាញខ្លួន? អ្នកដែលទៅចោលគេជាង 20ឆ្នាំមកនេះ?

"ប៉ាសុំអោបបន្តិចមក"

"ទេ...កុំមកជិតខ្ញុំ!!!" ថេហ្យុង មានអារម្មណ៍ខ្លាច គេថយក្រោយបន្តិចគេចពីនាយចំណាស់ដែលចង់ចូលមកអោបគេ ។

"ប៉ាសុំទោស...ប៉ាខុសដែលចាកចោលផ្ទះ តែប៉ាចេញមកដើម្បីរកលុយព្រោះតែពេលឯងកើត គ្រួសារយើង ពិបាកណាស់ ប៉ុន្តែប៉ាត្រូវគេបោកប្រាស់ ប៉ាមានរបួស ដែរ ទៅវិញមិនបាន លឺថាម៉ាក់ឯងស្លាប់ប៉ាកាន់តែមិនហ៊ានទៅវិញព្រោះតែជាកំហុសប៉ា លើកលែងអោយប៉ាផង ថេហ្យុង ហា៎" នាយចំណាស់រៀបរាប់ទាំងយំ គាត់ដើរមកជិត ថេហ្យុង តែមើលទៅគាត់ដូចជាឈឺជើង ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now