ចាំតាំងពី យ៉ូជុង អាយុបាន 3ខួបគេត្រូវបានដាក់អោយគេងនៅបន្ទប់មួយទៀតដែលមានអ្នកមើលថែនៅគេងជាមួយ ប្រសិនបើគេយំខ្លាំងនោះ អ្នកមើលថែនិងហៅប៉ាៗគេទៅមើលដោយផ្ទាល់ ប៉ុន្តែ គេជាក្មេងប្រុសដែលកម្រនិងយំនៅពេលយប់ណាស់ ដូចច្នេះហើយ ជុងហ្គុក និង ថេហ្យុង ត្រលប់មកធ្វើខ្លួនដូចជាប្តីប្រពន្ធទើបតែរៀបការថ្មីនៅពេលយប់ មកស្រលាញ់ថ្នាក់ថ្នមសឹងតែរាល់ថ្ងៃទៅហើយ ។
ព្រឹកនេះ ថេហ្យុង នាំកូនជាទីស្រលាញ់ទៅចុះឈ្មោះចូលរៀនបន្ទាប់មកនាំទៅទិញសម្ភារៈសិក្សា និងត្រូវបានណែនាំអោយធ្វើអ្វីខ្លះ?
"ព្រឹកនេះទៅសាលាហើយណា យ៉ូជុង របស់ប៉ា" ថេហ្យុង កំពុងតែរៀបចំខ្លួនយ៉ាងស្អាតអោយកូនប្រុស របស់គេ បើនិយាយពីរឿងសម្លៀកបំពាក់ស្ទាយមិនអោយចាញ់មនុស្សធំទេ ចេញក្រៅម្តងៗគេខ្នាញ់គ្រប់គ្នា ។
"ប៉ាៗទៅហៀនមែន?" (ទៅរៀន)
"កូនឯងហ្នឹងហើយដែលទៅរៀន ប៉ានិងបានទៅជួយធ្វើការប៉ាធំកូនខ្លះ"
"ទៅហៀនមានមិត្តភក្តិមែនប៉ាៗ"
"បាទ ទៅរៀនមានមិត្តភក្តិ ត្រូវល្អដាក់មិត្ត កុំវៃដណ្តើមរបស់ពីមិត្តបើយើងធំជាងគេនោះ"
"តែបើអូនចង់បាន?"
"កូនប្រាប់ប៉ា ចង់បានអីប៉ាទិញអោយទាំងអស់ហ្នឹង"
"យ៉េ...ញាំ ice cream"
"អត់អោយញាំកាត់ព្រឹកទេ ចាំល្ងាចអោយពូ ជុងយ៉ូ នាំទៅញាំ okay?"
"បាទ" យ៉ូជុង ឆ្លើយហើយសើចស្ញេញដាក់ប៉ារបស់គេ រៀបចំខ្លួនអោយក្មេងកម្ពស់មិនដល់មួយម៉ែត្រ មកជាកម្លោះតូចសង្ហារហើយនាំគ្នាទៅតែម្តង ។
ថេហ្យុង តាំងពីមានកូនហើយទៅណាមកណា មានអង្គរក្ស 2នាក់ ប្រើឡានធំ មានអ្នកមើលកូនទៅម្នាក់ទៀត បើជាមនុស្សស្រីគេហៅថាលោកជំទាវ តែម្តង ។
នៅសាលាថ្ងៃនេះមានគេមកចុះឈ្មោះចូលរៀនច្រើន បើដឹងអញ្ចឹងគេចង់មកពេលថ្ងៃវិញ តែយ៉ាងណាក៏មកទៅហើយ ម្នាក់ៗត្រូវអង្គុយរង់ចាំតាមលេខរៀងមិនថាក្នុងឋានៈណាទេ ។
![](https://img.wattpad.com/cover/343598290-288-k159954.jpg)