ភាគទី42 : ថ្ងៃកំណើតបងចង់បានអ្វី?

5.2K 391 16
                                    

   នៅពេលដែល ថេហ្យុង និង ស៊ូយ៉ុន បំបែកផ្លូវគ្នា នាងមិនបានទៅណាឆ្ងាយទេ គឺទៅឈរមើលជាន់ទី3 ឃើញពីរបៀបធ្វើការពួកគេ មានអ្នកគ្រប់គ្រងមិនសូវជាល្អ ប្រធានជាន់នេះ បានដឹងថាជំនួយការគឺខុសតែបែរជាយោគយល់ព្រោះតែនាងស្អាតទៅវិញ ។

"សួស្តី!" ស៊ូយ៉ុន

"អ្នកនាងប្រធាន អញ្ជើញមកទីនេះដោយផ្ទាល់តែម្តង មានការអ្វីមែនទេ?" យ៉ូណា

"ហៅប្រធានចាង ចេញមក! ខ្ញុំមកពិនិត្យមើលរបៀបរៀបរយនៅគ្រប់ជាន់ទាំងអស់ និងបន្ថែមការអនុវត្តច្បាប់"

"ចាស៎ អ្នកនាងប្រធាន" យ៉ូណា បញ្ជាអោយ ជីណា ជាជំនួយការទៅប្រាប់លេខាអោយហៅប្រធាន ចាង ចេញមក ចំណែក ស៊ូយ៉ុន តាមសម្លឹងរកមើល ថេហ្យុង ប្រាប់ថានៅជាន់នេះ?

"ហេម!!" ពេលដែលនាងឃើញក៏ចូលទៅរកភ្លាមដែរ។

"អ្នកនាងប្រធាន សួស្តី" ថេហ្យុង

"ព្រឹកមិញត្រូវបានពិន័យព្រោះតែមកយឺត?" ស៊ូយ៉ុន

"គ្រែងធ្វើដាក់គ្រប់គ្នា? សុឺងខ្វាន់ ក៏បែបហ្នឹងដែរ មិនចឹង?" ថេហ្យុង

"នេះឯងទៅប្តឹងអ្នកនាងប្រធានផងហេស?" យ៉ូណា

"អេ...ខ្ញុំមិនបានប្តឹង គ្រាន់តែសួរតើ" ថេហ្យុង

"អ្នកណាកាន់ច្បាប់នេះ? តទៅត្រូវបញ្ឈប់ ច្បាប់ថ្មី សម្រាប់អ្នកមកខក 10នាទីបន្ថែមម៉ោង 1ម៉ោង មុន 10នាទីនិងត្រូវបានលើកលែង កុំភ្លេចអោយលុយទៅគេវិញផង" ស៊ូយ៉ុន

"ចាស៎ អ្នកនាងប្រធាន" យ៉ូណា

"អ្នកនាងប្រធាន" ប្រធាន ចាង

"ទៅជួបខ្ញុំនៅជាន់ទី7" ស៊ូយ៉ុន

"បាទ អ្នកនាងប្រធាន"

"Wow អ្នកនាងប្រធាន សង្ហារណាស់" ថេហ្យុង និយាយសរសើរលឺៗទៅកាន់ នាងងាកមកញាក់ភ្នែក អោយគេមុននិងដើរចេញទៅវិញ ។

"អូ៎...ហ្យុង ពិតជាស្គាល់គាត់ពិតមែនហេស?" សុឺងខ្វាន់ កាន់តែឆ្ងល់ អ្នកដែលគេស្គាល់សុទ្ធតែមិនធម្មតា។

"ប្រាប់ហើយថាជាមិត្ត" ថេហ្យុង

"គីម ថេហ្យុង យកលុយរបស់ឯងវិញចុះ" យ៉ូណា

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now