គ្រាន់តែចាប់ផ្តើមមកដល់កន្លែងធ្វើការគេមានអារម្មណ៍ថាមានសុវត្ថិភាពទៅហើយព្រោះមានបងប្រុសរបស់គេនៅទីនេះ ទោះបីជាមិនបាននៅជាន់ជាមួយតែក៏អាចជួបគ្នាបានខ្លះដែរ មីនយូ មិនសូវនៅក្រុមហ៊ុនទេ នាយច្រើនចុះទៅកន្លែងផ្ទាល់ៗ ពេលនាយមកក៏ឆ្លៀតមកមើល ថេហ្យុង ដែលថ្ងៃនេះគេជាអ្នកហាត់ការងារដោយមាន ជេហ៊ុន ជាអ្នកគ្រប់គ្រងដោយផ្ទាល់ដោយសារគេនិងក្លាយជាជំនួយការរបស់នាយផង ។
ចេញពីធ្វើការ ថេហ្យុង គិតថានិងទូរស័ព្ទទៅប្រាប់ ជុងហ្គុក ប៉ុន្តែ...តើនាយអាចកំពុងតែរវល់ធ្វើការឬអត់? ឯណាឆ្លៀតមកយកគេ ឬត្រូវខ្ចីឡានចៅហ្វាយខ្លួនមកទៀតនាំតែពិបាក ទើបសម្រេចចិត្តថាត្រលប់ទៅវិញដោយខ្លួនឯង ប៉ុន្តែ...
"ថេហ៍!! ទៅជាមួយបងតែម្តងទៅ" ជេហ៊ុន
"កុំអីល្អជាង ខ្លាចគេមើលមកមិនសម"
"មិនសមអីទៅ បងមានមីនុយថ្មីចង់អោយ ថេហ៍ សាកភ្លក់និងដាក់ពិន្ទុអោយ បើសិនល្អបងទុកសម្រាប់បង្ហាញមីនុយថ្មីក្នុងហាង"
"អញ្ចើងក៏បាន" ថេហ្យុង សម្រេចថាទៅជាមួយនាយ ហើយ ជេហ៊ុន បានជូនគេមកដល់ហាងរបស់នាយតែម្តង ។
"អង្គុយទីនេះហើយ" ជេហ៊ុន ប្រាប់អោយ ថេហ្យុង អង្គុយសិននាយចូលទៅលាងដៃនិងត្រៀមសម្រាប់ការចម្អិនមុខមីនុយថ្មីរបស់នាយ ។
ថេហ្យុង អង្គុយបានបន្តិចទាញទូរស័ព្ទមកមើលមិនឃើញនាយទាក់ទងមកគេសោះ? ឬអោយគេប្រាប់នាយទៅវិញ? បើប្រាប់ថានៅក្រៅជាមួយសិស្សច្បងនោះនាយច្បាស់ជាខឹង មិនប្រាប់ល្អជាង ។
បន្ទាប់ពីរង់ចាំរយៈពេល 30នាទីម្ហូបថ្មីរបស់នាយបានរួចរាល់និងលើកមកដាក់លើតុអោយ ថេហ្យុង តែម្តង។
"ទំនងណាស់"
"សាកភ្លក់មើល"
"មាន់បំពងខាងក្នុងនេះ? ហឹម...ឆ្ងាញ់ណាស់ រស់ជាតិបែបនេះខ្ញុំមិនធ្លាប់ញាំពីមុនមកទេ"
"ថេហ៍ ចូលចិត្តមែនទេ?"
"អឹម...វាឆ្ងាញ់"
"បែបនោះប្រសើណាស់ បងខំនឹកមួយមុខនេះចេញមកក៏ព្រោះតែមនុស្សម្នាក់គេចូលចិត្តមាន់បំពង បងកែច្នៃក៏សង្ឃឹមថាគេបានញាំហើយនិងចូលចិត្ត"
![](https://img.wattpad.com/cover/343598290-288-k159954.jpg)