ត្រលប់មកពេលដែលទៅកម្មវិធីវិញ សម្លៀកបំពាក់ ការរៀបចំខ្លួនជាមួយឡានដែលកំពុងបើកពិតជាសុីគ្នាណាស់ ថេហ្យុង លើកទូរស័ព្ទចាស់របស់គេមកថតក្នុងឡាន ថតខ្សែរដៃដែលនាយជូនគេស្អាតណាស់ ជុងហ្គុក លួចញញឹមឃើញគេពេញចិត្ត ដល់តែនាងឃើញទូរស័ព្ទរបស់គេទើបនឹកឃើញថានាយភ្លេចទិញរបស់ម៉្យាងអោយទៅគេ ។
មកដល់ទីតាំងហើយជាក្លឹបមួយកន្លែង ដោយសារតែ សុឺងឆូល ស្គាល់ម្ចាស់ទីនេះវាត្រូវបានបើកពីក្បាលបព្រលប់គឺដើម្បីរៀបចំកន្លែងសម្រាប់ពួកគេជប់លៀងតែម្តង ។
"ទីនេះ?"
"អឹម!! ចុះមក" ជុងហ្គុក នាំផ្លូវទៅខាងក្នុង ចូលមកដល់ក៏បានឃើញពួកគ្នីគ្នារបស់ពួកគេមកអស់គ្នាហើយសុទ្ធតែគ្នាឯងទាំងអស់ហ្នឹង គ្រាន់តែចូលមកភ្លាមពួកគេក៏បាញ់ស៊ុបប្រាយអបអរសាទេតែម្តង ។
"យេៗៗ អបអរសាទរ" សម្លេងរំពងធ្វើអោយពួកគេភ្ញាក់ព្រឺតតែម្តង ។
"មកហើយៗ តោះចាប់ផ្តើមកម្មវិធី" មីនយូ បែរមកយកនំខេកសម្រាប់ពួកគេ តាមពិតកម្មវិធីធ្លងភាពនៅលីវគួរតែធ្វើមុនថ្ងៃរៀបការតែដោយសារម្សិលមិញមិនបាននៅជុំគ្នា ណាមួយខ្លាច ជុងហ្គុក ងើបមិនរួច ធ្វើថ្ងៃនេះសរុបកម្មវិធីតែម្តងទៅ ។
ពួកគេភ្លុំទានជាមួយគ្នាហើយតន្ត្រីក៏ចាប់ផ្តើម ពួកគេចាក់ស្រារមកផឹកជុំគ្នាយ៉ាងសប្បាយ នៅសាឡុង VIP ដែលធំហើយផឹកស្រាតម្លៃថ្លៃៗទៀតផង ។
ថេហ្យុង ផឹកតែមួយកែវដំបូងឡើងវិលមុខអស់ទៅហើយ សល់ប៉ុន្មាន ជុងហ្គុក ជាអ្នកផឹកជំនួស នាយខ្លាំងខាងផឹកស្រាប់ទៅហើយ ថេហ្យុង ក៏មិនឃាត់ដែរ មិត្តៗពួកគេបានឡើងរាំ វាល្អណាស់ដែល កម្មវិធីពួកគេសុទ្ធតែជាប្រុសទាំងអស់ ។
ថេហ្យុង ផឹកមួយកែវទៀត ត្រូវ ជីមីន និង ជុងហាន់ អូសឡើងទៅរាំជាមួយគ្នា ម្តុំនោះមានបង្គោលមួយ ថេហ្យុង រាំតោងបង្គោលនោះព្រោះតែខ្លាចដួលតែបែរជាមើលទៅទាក់ទាញភ្នែករបស់ ជុងហ្គុក ឯណេះវិញ ។
មនុស្សម្នារចាប់ផ្តើមមក ពួកគេមិនបានកក់ផ្តាច់មុខទេ គ្រាន់តែចង់ចាប់ផ្តើមលឿន នៅបានយូរនិងមិនយឺតម៉ោងផ្សំដំណេកកូនកម្លោះនោះអី ។