មីនជី ដែលឈរនៅលើផ្លូវតែម្នាក់ឯងយប់អាធ្រាត ជ្រៀលជ្រៅទៅហើយ មិនដឹងថាគួរទៅឯណា? ពឹងអ្នកណា? ខាងសាលាក៏ទៅវិញអស់ បងប្រុសក៏លែងខ្វល់ជាមួយទៅហើយអោយទៅពឹងឯណា?
ទីបំផុត មីនយូ បានមករកនាងវិញ ប៉ុន្តែគ្រាន់តែឡើងឡានហើយជូននាងទៅផ្ទះលោកយាយនៅដេហ្គូ ទាំងយប់ និងត្រលប់មកប៊ូសានវិញភ្លាមដែរ ទោះខឹងស្អប់តែក៏នៅតែបារម្ភពីសុវត្ថិភាពអ្នកជាប្អូន ទោះយ៉ាងណាក៏អោយនាងទៅកន្លែងសុវត្ថិភាពសិនដែរ ។
តាមផ្លូវ មីនយូ បានទូរស័ព្ទទៅរកប៉ាម៉ាក់របស់នាយដែលនៅសេអ៊ូល ប្រាប់ថាស្អែកអោយចុះមកដេហ្គូ មានការសំខាន់ត្រូវនិយាយ ហើយនាយនិងត្រលប់ទៅដេហ្គូវិញនៅព្រឹកស្អែកតែម្តង ចំណែក ជុងហ្គុក នៅចាត់ការអ្នកខាងនេះ នាយបានធ្វើអ្វីខ្លះមុននិងបញ្ជូន វ៉ូហាន់ ទៅដល់ដៃប៉ូលិស ។
ឈានចូលដល់ព្រឹកបន្ទាប់ ជុងហ្គុក បានរៀបចំអាហារពេលព្រឹក ត្រៀមរបស់ប៉ូវៗសម្រាប់ភរិយា របស់នាយ ព្រមទាំងដាក់ច្បាប់សម្រាកអោយគេទៀតផង ។
ថេហ្យុង ភ្ញាក់ពីគេងព្រមជាមួយសម្លេងក្អួតបង្ករជាការបារម្ភដល់នាយជាស្វាមីរហ័សរត់ចូលទៅមើលទៅជួយភ្លាមៗ ។
"យ៉ាងម៉េចហើយ? មិនស្រួលខ្លាំងឬអត់?" ជុងហ្គុក ចោទសំណួរពេលដែលនាយតូចបានចេញពីបន្ទប់ទឹកមកវិញ ។
"ប្រហែលជាឃ្លានពេកទើបក្អួតបែបនេះ"
"ចុះ មានពិបាកក្នុងខ្លួនទេ? បាត់ល្វើយឬនៅ? បើនៅទៀតបងជូនទៅពេទ្យ បើទៅមិនបានបងហៅពេទ្យមកតែម្តង"
"ជុងហ្គុក...." ថេហ្យុង យំនិងស្ទុះមកអោបនាយ ការបារម្ភរបស់នាយតែងតែផ្តល់ការរំភើបសម្រាប់គេ បើសិនបើនាយគិតថាគេក្បត់នាយ ទោះត្រូវតាមអង្វរដល់ស្លាប់ក៏គេព្រមដែរ ។
"ថេហ៍...អូនពិបាកខ្លាំងមែនទេ ទើបយំ? កុំបែបនេះអី បងមិនស្រណុកចិត្តទេ"
"ហេតុអីបងមិនរំលឹករឿងកាលពីម្សិលមិញ បងគួរតែខឹងអូន មិនមែនមកមើលថែយកចិត្តទុកដាក់អូនបែបហ្នឹងទេ ស្តីបន្ទោសអូនមកព្រោះអូនតែងតែធ្វើខ្លួនមិនស្តាប់បង្គាប់ បង្ករបញ្ហារដល់បងម្តងហើយ ម្តងទៀត"