ត្រលប់ក្រោយបន្តិច បន្ទាប់ពីថ្ងៃជប់លៀងនោះមក មីនយូ ត្រូវបានប៉ាម៉ាក់នាយចាប់ទៅសួរនាំ គ្រែងឡ៎ថានាយគ្រាន់តែចង់គេចវេសមង្គលការទើបយកអ្នកណាមិនដឹងអូសដៃចេញទៅ មើលតាមទឹកមុខម្នាក់នោះក៏ស្លេរស្លើដែរនៅពេលនោះ ។
"យប់មិញឯងចង់ទទួលខុសត្រូវយ៉ាងម៉េច?"
"ខ្ញុំមិនបានបង្ករ ប៉ាសុខៗរៀបចំស្អីមិនប្រាប់ខ្ញុំធ្វើអី? បើប៉ាសួរនាំខ្ញុំមុន មិនមានរឿងនេះកើតឡើងដែរ"
"អញ្ចឹងឯងនិងក្មេងនោះ មិនមែនសម្តែងមែនទេ?"
"ហៅក្មេងនោះមក" អ្នកស្រីគីម
"កុំពាក់ពន្ធ័និងគេ ប៉ាម៉ាក់មានអីនិយាយជាមួយខ្ញុំទាំងអស់មក"
"មិនមែនគ្រាន់តែសម្តែងទេដឹង? ឯងចេតនារត់គេចពីការរៀបការ?" អ្នកស្រីគីម
"ម៉ាក់! នាងក៏បដិសេដខ្ញុំដែរ តើមិនហៅថាការបំបាក់មុខគ្រួសារយើងទេឬ? ការងារនោះបើត្រូវគេបណ្តេញចេញ ចាំខ្ញុំទៅធ្វើជាអ្នកយាមឃ្លាំងអោយម៉ាក់វិញ"
"ម៉ាក់សួរអំពីក្មេងប្រុសម្នាក់នោះ បើឯងពិតជាទាក់ទងគ្នាមែន??"
"បាទ!! គឺប្រហែល 3ឆ្នាំ"
"អ៊ួយបង!! ពីពេលដែលឯងទិញខន់ដូរថ្មីនោះ? ខ្យល់ឥឡូវហើយ នេះឯងទិញអោយគេ?"
"បាទ!!"
"ពីមុនឯងនិយាយដល់សង្សារគឺគេ?" លោកគីម
"បាទ"
"ហៅគេមកជួបពួកយើង" លោកគីម
"គេមិនទាន់ត្រៀមទេ លោកប៉ា"
"ឯងគិតថាពួកយើងអនុញាតិទេ?"
"ប៉ា កុំនិយាយបែបនេះ គ្រែងជាប៉ាដែលជាមេអណ្តើកនាំ ជុងហ្គុក ចូលដណ្តឹង ថេហ៍? ប៉ាធ្វើអោយខ្ញុំមានសង្ឃឹមហើយ កុំចង់គេចវេស វាមិនអាក្រក់ទេ បើយើងមិនទៅស្រលាញ់របស់មានម្ចាស់ ប៉ាធ្លាប់និយាយថាប្រុសស្រីមានអីសំខាន់? សំខាន់រស់នៅជាមួយគ្នាចុះសម្រុង ពួកយើងរស់នៅជាមួយគ្នាជាង 3ឆ្នាំគឺយូរជាង ជុងហ្គុក ផង"
"មកពីគេមើលឃើញឯងជាអ្នកមាន" អ្នកស្រីគីម
"ចុះ ម៉ាក់លើក ថេហ្យុង អោយ ជុងហ្គុក មិនមែនដោយសារគេជាអ្នកមានទេឬ?" មីនយូ