ធ្វើការថ្ងៃដំបូងផង ត្រូវអ្នកនៅកន្លែងការងារធ្វើបាបទៀត តើគេគួរតែអាងខ្សែរទេ? បងប្រុស និងមិត្តគេនៅទីនេះ ណាមួយនាងម្នាក់នោះ សម្អាតអីហ៊ានថា ខ្លួនជាប្រពន្ធ ចន ជុងហ្គុក របស់គេ? ចាំមើលគេអោយស្គាល់របស់ពិត ។
ចេញពីកន្លែងធ្វើការ ថេហ្យុង នាំ សុឺងខ្វាន់ឡើងតាក់សុីទៅរកកន្លែងញាំអីឆ្ងាញ់ៗ ពេលថ្ងៃ ហើយនេះក៏ម៉ោង 2ទៅហើយដែរ គេបានផ្ញើសារទៅ ជុងហ្គុក ថាថ្ងៃនេះញាំបាយជាមួយមិត្តរួមការងារហើយ អោយនាយញាំបាយតែឯងចុះ ។
"តើយើងគិតខុសឬត្រូវទៅ?" ជុងហ្គុក រហូតម្នាក់ឯង មនុស្សធ្លាប់តែនៅជាមួយគ្នាស្ទើតែ 24ម៉ោង ក្នុងមួយថ្ងៃ បានធ្វើការសូម្បីបាយថ្ងៃក៏មិនបានឃើញមុខ បើបែបនេះ នាយសុខចិត្តអោយគេស្និទស្នាលនិង ឆយ វ៉ូហាន់ ជាងព្រោះតែបាននៅជិតនិងនាយ ។
ញាំបាយថ្ងៃ ថេហ្យុង ជាមួយចេញលុយ គេបន្តនាំ សុឺងខ្វាន់ ទៅទិញរបស់ខ្លះអោយគេដូចជាកាបូបជាដើម ចំណង់ចំណូលចិត្តពួកគេប្រហែលគ្នាទេ ។
"ហ្យុង ហេតុអីទិញអោយខ្ញុំ?"
"មិនមានហេតុអីទេ បងចង់ទិញអោយឯង ជួបឯងប៉ុន្មានដងឃើញឯងប្រើតែមួយហ្នឹង"
"វានៅប្រើបាន មិនទាន់រហែកឯណា"
"មិនរហែកក៏ដោយចុះ រើសមួយទៅ មិនបាច់ក្រែងថា ថ្លៃឬថោកទេ យកម៉ូដណាដែលឯងស្រលាញ់ទៅ"
"គ្រែងចិត្តហ្យុងណាស់"
"បងស្គាល់ឯងច្បាស់ ជីវិតពួកយើងធ្លាប់លំបាក ធ្លាប់សន្សំលុយយូរខែដើម្បីតែទិញអំណោយជូនគ្នានៅថ្ងៃពិសេស ពេលនេះបងមានលទ្ធភាពទិញវាសម្រាប់ឯង អោយឯងប្រើដោយសប្បាយចិត្ត"
"អរគុណហ្យុងណាស់ អញ្ចឹងខ្ញុំមិនគ្រែងចិត្តទេ" សុឺងខ្វាន់ បានរើសកាបូបស្ពៀយមួយសម្រាប់ទៅធ្វើការ បន្ទាប់មកពួកគេហួសទៅហាងម៉ាក់ក្មេករបស់ ថេហ្យុង ដើម្បីកម្មង់កាហ្វេសម្រាប់បុគ្គលិកនៅជាន់ទី3 ទាំងអស់ដោយប្រើកាតរបស់ ចន ជីណា បន្ទាប់មកក៏ត្រលប់មកក្រុមហ៊ុនវិញ ។
"មកវិញហើយ? ឯណារបស់ពួកយើង?" យ៉ូណា
"នាងនៅប្រចាំការនៅជាន់ទី 3 នេះអត់ចេញទៅណាទេឬយ៉ាងម៉េច?" ថេហ្យុង