ភាគទី04 : គាត់ជាក្មួយអ្នកមីង

4.7K 268 10
                                    

    ថ្ងៃថ្មី ជុងហ្គុក ជាមួយសម្លៀកបំពាក់បែបសាមញ្ញរបស់នាយចេញទៅធ្វើការពីព្រឹក ថ្ងៃត្រង់សេមមកទទួល ថេហ្យុង ទៅក្រៅមើលកន្លែងថតនិងត្រៀមសម្លៀកបំពាក់ ព្រោះពេលព្រឹក ថេហ្យុង ត្រូវធ្វើការដូចគ្នា ។

អគារការិយាល័យធំរបស់ក្រុមហ៊ុនមួយកន្លែងដែលរាល់គ្រប់ភ្នាក់ងារនីមួយៗសុទ្ធតែស្លៀកពាក់បែបសុីវិល័យថ្លៃថ្នូរ នាយឯណេះត្រូវបានប្រធានក្រុមហ៊ុនណាត់មកដោយការគោរពជាមួយសម្លៀកបំពាក់សាមញ្ញទៅវិញ ។

ជុងហ្គុក ខោខាប៊យរលុងៗជើងវែងជាមួយអាវយឺតរលុងធំៗថែមដោយអាវការ៉ូពីក្រៅ បើសួរថាជាអ្នកដឹកឥវ៉ាន់នោះគឺត្រូវហើយ ។

"អត់ទោស លោកមានការអ្វីដែរ?"

"ណាត់ជាមួយលោក ហ្វាង" ជុងហ្គុក ឆ្លើយធម្មតា នាយកាបូបយួរដៃម៉ូដសាមញ្ញបំផុតតែតម្លៃជាង 1000$ ជាកាបូបនាយដាក់បញ្ជីររាល់ថ្ងៃនេះឯង ។

"សូមចាំបន្តិច ឈ្មោះអីដែរ? " បុគ្គលិកមើលលើក្រោមហាក់មិនទំនងនិងការមកណាត់ជួបជាមួយ ប្រធានក្រុមហ៊ុនទីនេះសោះ ព្រោះធម្មតាប្រធានក្រុមហ៊ុននេះ ទៅរកនាយដល់កន្លែងដោយផ្ទាល់ ។

"ចន ជុងហ្គុក"

"លោកអាចឡើងទៅបាន ខាងនេះចាស៎" បុគ្គលិកក្រោយទាក់ទងទៅថ្នាក់លើហើយក៏អនុញាតិអោយនាយទៅជួបប្រធានក្រុមហ៊ុន ។

"អរគុណ" ក្រោយមកដល់មុខការិយាល័យនាងក៏ចុះមកវិញចំណែក ជុងហ្គុក ចូលទៅក្នុងម្នាក់ឯង ។

"សួស្តីលោក!!" ជុងហ្គុក

"សូមអញ្ចើញលោកចន អង្គុយសិនមក លេខាហា ទឹកត្រជាក់ៗមួយកែវមក" លោកហ្វាង

"មិនអីទេ!!" ជុងហ្គុក គួរសមមុនអង្គុយចុះ មើលទៅរបៀបធ្វើខ្លួនមិនសមនិយាយការងារជាមួយគ្នាទេ តែនាយមិនខ្វល់ អ្នកណាទៅតែងខ្លួនប៉ុន្មានដងទៀត បើធ្វើការហើយទៅរក ថេហ្យុង ទៀតដដែល ។

"រំខានលោកមកដោយផ្ទាល់ហើយ និយាយការងារតែម្តងទៅ"

"បាទ!! នេះបញ្ជីរសរុប លោកខកខានខែមុន និងយកឡានបន្ថែមពីគ្រឿង សរុបទៅ គឺនេះ" ជុងហ្គុក ជាអ្នកគិតបញ្ជីរខ្លួនឯងដូច្នេះគ្មានអ្នកណាមកបន្លំនាយបានទេ ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now