រឿង: អន្ទាក់ស្នេហ៍Omega💙

302 13 1
                                    

Top: Zhang Ji
Btt: Zuo Hang
ភាគទី: 1 ជំនួប💙
                           _____🌱_____

   ចាប់ផ្ដើមរឿងរបស់យើងមកគឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនាពេលរាត្រីនៅទីក្រុងសឺណែវប្រទេសស្វីស។ បើក្រឡែកមកមើលនៅក្នុងបន្ទប់ដ៏ធំមួយនេះវិញគឺបានបង្ហាញឲ្យយើងឃើញនូវបុរសសង្ហារពីរនាក់កំពុងតែសន្ទនាគ្នាពីរឿងអ្វីមួយ ដែលពួកគេប្រុងនឹងធ្វើនាពេលបន្ដិចទៀតនេះ....

«អេសម្លាញ់...ឯងទៅញុាំអីជាមួយយើងដែរទេ?» ចាងជីមិនដឹងមកពីណាទេ ចូលមកបបួលជីសុីនដែលជាមិត្តឲ្យទៅញុំាអាហារនៅខាងក្រៅ ទាំងដែលការពិតពួកគេបានញុំាអាហាររួចរាល់ហើយតាំងពីក្បាលប្រលប់ម៉្លេះ

«យើងមិនឃ្លានទេ... ហើយឯងទើបមកពីណា? នេះម៉ោង 8 យប់ហើយ ឯងនៅឃ្លានទៀតឬ?» លឺអ្នកជាមិត្តចូលមកបបួលទៅញុំាអីបែបនេះ ជីសុីនក៏ក្រលែកទៅមើលនាឡិការដែលព្យួរនៅជញ្ជាំងសិន ទើបតបទៅនឹងចាងជីវិញទាំងឆ្ងល់ ព្រោះតាំងពីមកទីនេះនាយមិនដែលឃើញមិត្តម្នាក់នេះចង់ចេញទៅញុំាអីទាំងយប់ទេ ហើយចុះយប់នេះគេកើតអីបានជាចង់ទៅញុំាអីទាំងយប់ចឹង?

«គឺ...យើងគ្រាន់តែឃ្លាន ហើយណាមួយពួកយើងជិតទៅប្រទេសចិនវិញហើយ ចឹងយើងចង់សាកដើរលេងយប់ខ្លះ គ្រែងល៍ទទួលបានបទពិសោធន៍ថ្មីៗ» ចាងជីរកនឹកបន្ដិចទើបតបទៅជីសុីនទាំងចម្លើយនិយាយចេញមកមិនសមហេតុផលសោះ តាមពិតទៅនាយមិនមែនឃ្លានទេ គឺនាយចង់នាំជីសុីនទៅជួបមនុស្សម្នាក់ប៉ុណ្ណោះ តែនាយមិនហ៊ានប្រាប់ជីសុីនតាមត្រង់ ព្រោះតែបើប្រាប់តាមត្រង់គឺជីសុីនច្បាស់ជារកលេសមិនព្រមទៅមិនខានឡើយ

«ហុឺយ...បើចឹងចាំយើងជូនទៅក៏បានដែរ» ដោយស្ដាប់ទៅចាងជីនិយាយដូចជាសមហេតុផល ជីសុីនក៏មិនបានប្រកែកកអ្វីដែរ នាយក៏ទុកការងារម្ដុំសិន ហើយក៏នាំចាងជីទៅក្រៅដើម្បីញុំាអី

   នៅពេលលឺជីសុីនយល់ព្រមហើយ ចាងជីក៏សប្បាយចិត្តដែរព្រោះតែគម្រោងការប្រព្រឹត្តទៅដោយរលូន ទាំងដែលជីសុីនមិនមានការសង្ស័យអ្វីបន្ដិចសោះ...បន្ទាប់ពីនិយាយគ្នារួចហើយចាងជីក៏បើកឡានជូនជីសុីនចេញទៅកន្លែងដែលបានកំណត់។

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now