រឿង: អន្ទាក់ស្នេហ៍Omega💙

62 1 0
                                        

ភាគទី22: លែងបានជួបកូនទៀត

   ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែលជីស៊ីនចង់ទម្លុះទ្វារចូលទៅខាងក្នុង តែអ្នកនៅខាងក្នុងក៏បានបើកទ្វារចេញមកដូចគ្នា....

«អាយ~~អាមនុស្សរោគចិត្ត...ឯងជាអ្នកណា?? មិចបានជាមកឱបស្រីតូចដូចជាខ្ញុំចឹង??» ទ្វាររបើកឡើងហើយជីស៊ីនទប់លំនឹងមិនជាប់ក៏ជ្រុលខ្លួនទៅឱបនារីម្នាក់ដែលបើកទ្វារចេញមកនោះភ្លាមៗ ឃើញគេឱបខ្លួនបែបនេះ នាងតូចក៏ស្រែកឡើងដោយដៃគិតតែពីវ៉ៃទ្រូងជីស៊ីនតិចៗមិនព្រមឈប់សោះ ដោយឃើញសភាពការណ៍មិនស្រួលបែបនេះជីស៊ីនក៏ដកដៃចេញពីកាយនាងយ៉ាងលឿនទាំងស្រឡាំងកាំងដូចគ្នា

«សុំទោសផងអ្នកនាងខ្ញុំគ្មានចេតនាទេ...» ឃើញនាងឡូឡាបែបនេះជីស៊ីនប្រញាប់សុំទោសនាងយ៉ាងលឿនទាំងសម្លឹងមើលនាងតូចមិនចង់ដកភ្នែកឡើយ ព្រោះតែពេលនេះនាយកំពុងមានចម្ងល់ពេញទាំងខួរក្បាលហើយ ហេតុអ្វីពេលចូលជាមនុស្សប្រុស តែចេញមកវិញជាមនុស្សស្រីចឹង??

«អាមនុស្សរោគចិត្ត...ខ្ញុំនឹងប្ដឹងឯងហើយ...ឯងចាំបន្ដិចយើងតេហៅប្ដីមាឌមាំសាច់ដុំប្រាំបីកង់របស់យើងមកសិន ដើម្បីឲ្យគាត់មកវ៉ៃឯងឲ្យបត់.ក» ស៊ីនហាវលេងខ្នាតធំដោយបន្លំខ្លួនធ្វើជានារីវ័យក្មេងម្នាក់ បូករួមជាមួយនឹងសំឡេងស្រួយស្តើងទៀត គ្មានអ្នកណាដឹងទេថាគេគឺជាប្រុស នាយតូចពេលនេះខំប្រឹងធ្វើជានាងតូចទាញទូរស័ព្ទចេញពីកាបូបមនុស្សស្រីដើម្បីតេទៅប្ដីឲ្យមកវ៉ៃជីស៊ីន

«ឈប់សិនអ្នកនាង...កុំតេអី ចាត់ទុកថាខ្ញុំជាអ្នកខុសទៅចុះ ខ្ញុំសុំទោស...» ឃើញនាងលូកដៃចូលកាបូបចង់យកទូរស័ព្ទមកបែបនេះ ជីស៊ីនក៏ចាប់.កដៃនាងយ៉ាងលឿនក្នុងបំណងមិនចង់ឲ្យនាងតេទៅអ្នកណាទេ ព្រោះខ្លាចមានរឿងវែងឆ្ងាយជាងនេះទៀត

«ហុឺយ...នេះនែ៎ក...ខ្ញុំប្រាប់ហើយថាកុំឲ្យប៉ះខ្ញុំ មិចបានមិនចេះស្ដាប់គ្នាចឹង??» ដោយឃើញជីស៊ីនចូលមកចាប់ដៃខ្លួនទាំងគ្មានការអនុញ្ញាតដូច្នេះ ស៊ីនហាវក៏ក្រលាស់ដៃចេញមួយទំហឹងធ្វើឲ្យដើមទ្រូង (ដើមទ្រូង សិប្បនិម្មិត) ផ្នែកខាងឆ្វេងរបស់ខ្លួនធ្លាក់ចុះមកដល់ពោះ ឃើញបែបនេះស៊ីនហាវដាល់ភ្នែកជីស៊ីនមួយចំហៀងដោយយកលេសរឿងចាប់ដៃ

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now