ភាគទី27: ខ្ញុំមិនចេះច្រៀងទេ
ផ្ដើមភាគនេះកាត់មកដល់ថ្ងៃថ្មីវិញម្ដង គឺជាថ្ងៃដំបូងដែលស៊ូហាងឈានជើងចូលមកកាន់ក្រុមហ៊ុនថ្មីដើម្បីធ្វើការ ដោយមានលោកប្រធានាធិបតីដើរនាំមុខ...
«អ្នកទាំងអស់គ្នា នេះគឺជាបុគ្គលិកថ្មី ឈ្មោះស៊ូហាង ជួយបង្រៀនការងារឲ្យផង» ដើរចូលមកដល់កន្លែងធ្វើការរបស់បុគ្គលិកហើយ លោកប្រធានាធិបតីក៏ណែនាំស៊ូហាងឲ្យបុគ្គលិកទាំងអស់បានស្គាល់
«ជម្រាបសួរ ខ្ញុំឈ្មោះស៊ូហាង សូមជួយណែនាំផង» បន្ទាប់ពីលោកប្រធានាធិបតីណែនាំហើយ ស៊ូហាងក៏ចាប់ផ្ដើមណែនាំខ្លួនឯងម្ដងទាំងស្នាមញញឹម ចំណែកបុគ្គលិកទាំងនោះក៏នាំគ្នាញញឹមតបវិញដូចគ្នាដើម្បីជាការរាក់ទាក់
«ស៊ូហាងចូលអង្គុយកន្លែងនោះទៅ បើមានកិច្ចការអ្វីអាចចូលទៅសួរបានជានិច្ច» និយាយចប់លោកប្រធានាធិបតីក៏ចូលទៅកាន់អូហ្វីសរបស់គាត់ ចំណែកស៊ូហាងក៏ចូលទៅអង្គុយនៅកន្លែងដែលលោកប្រធានាធិបតីបានចង្អុលប្រាប់
«មើលទៅឯងពិតជាក្មេងដល់ហើយ» អង្គុយមិនទាន់ទាំងបានស្រួលផងក៏មានបុគ្គលិកស្រីម្នាក់ដើរចូលមកនិយាយជាមួយទាំងស្នាមញញឹម ចំណែកស៊ូហាងមិនបានតបតអ្វីទេ គឺបានត្រឹមតែញញឹមដាក់នាងបន្ដិចហើយក៏រៀបចំធ្វើការងាររបស់ខ្លួន
«ឆើស...ធ្វើខ្លួនដូចជាឡូយណាស់ចឹង» នៅពេលដែលមិនឃើញស៊ូហាងតបបែបនេះ បុគ្គលិកនោះក៏ដើរចេញមកវិញទាំងប្រែទឹកមុខមកជាជ្រេញវិញភ្លាមៗ ហើយក៏ធ្វើការរបស់នាងបន្ត។
Skip home Zhang
កាត់មកខាងផ្ទះរបស់ចាងជីវិញម្ដង អ្នកស្រីចាងកំពុងតែអង្គុយមើលទូរទស្សន៍សុខៗក៏ស្រាប់តែលេចវត្តមានកញ្ញាដ៏ស្រស់ស្អាតម្នាក់ចូលមកទាំងភាពជឿជាក់...
«ម៉ាក់អ៊ំជម្រាបសួរ» កញ្ញាជីងកែដើរចូលមកជម្រាបសួរអ្នកស្រីចាងមុននឹងចូលទៅអង្គុយនៅសាឡុងចំហៀងម្ចាស់ផ្ទះ
«ចាស៎...ក្មួយជីងមកលេងអ៊ំមែនទេកូន??» ដោយឃើញជីងកែមកដោយមិនបានប្រាប់ដំណឹងមុនបែបនេះ អ្នកស្រីចាងរៀងភ្ញាក់ផ្អើលបន្ដិចដែរ ព្រោះរាល់ដងមិនសូវឃើញនាងមកទេ
