ភាគទី2: អនុស្សាវរីយ៍🌼
ផ្ដើមភាគនេះគឺកាត់ទៅ4ឆ្នាំមុនវិញម្ដង គឺនៅពេលដែលហាងហាងរៀននៅវិទ្យាល័យ ហើយចាងជីរៀននៅសកលវិទ្យាល័យ។ ហាងហាងបានដើរទៅរៀនបំប៉នម្នាក់ឯងដូចធម្មតា ដើរសុខៗក៏ស្រាប់តែលឺសំឡេងពីចម្ងាយមកធ្វើឲ្យរាងតូចប្រញាប់ងាក់ទៅមើលយ៉ាងលឿនព្រោះអ្នកដែលស្រែកមកនោះគឺចាងជីសង្សាររបស់ខ្លួន...
«ហាងហាងគេចចេញ...ប្រយ័ត្ន....ផាំង...អួយ...» គ្រាន់តែងាកទៅភ្លាមក៏ឃើញចាងជីជិះស្គីមកយ៉ាងលឿនស្រែកប្រាប់ឲ្យហាងហាងប្រយ័ត្ន ប៉ុន្តែហាងហាងគេចចេញមិនទាន់ទេ ដោយសារតែស្គីមកលឿនពេកចាងជីជិះស្គីមកបុកហាងហាងមួយទំហឹងធ្វើឲ្យរាងតូចដួលខ្ទាតទៅមុខនឹងរបួសជើងបន្ដិច
«ហាងហាងអូនយ៉ាងមិចហើយ? មានឈឺត្រង់ណាខ្លះ? បងសុំទោស បងគ្មានចេតនាទេ មកពីបងបន្ថយល្បឿនមិនទាន់ទើបបុកអូនបែបនេះ» ចាងជីងើបពីដួលចូលមកមើលសង្សារយ៉ាងលឿនព្រមទាំងនិយាយសុំទោសយ៉ាងញាប់មាត់ទាំងក្ដីបារម្ភព្រោះតែនាយទើបធ្វើឲ្យរាងតូចឈឺខ្លួនបែបនេះ
«បងឯងចង់សម្លាប់អូន ហើយនឹងអាលបានសង្សារថ្មីមែនទេ?» រាងតូចអង្គុយខ្ទប់ក្បាលជង្គង់ដែលមានរបួសទាំងធ្វើមុខជូរដាក់ចាងជី នេះកំពុងតែប្រញាប់ផងមកជួបរឿងបែបនេះទៀត តើទៅទាន់ម៉ោងយ៉ាងមិចទៅ? ឬមួយក៏ត្រូវគ្រូស្ដីឲ្យដូចម្សិលមិញទៀតឬ? ហុឺយ...សុំាណាស់...
«អូនកុំខឹងបងអីណា...មោះក្រោកមក ចាំបងជួយលើកអូន» ដោយខ្លាចសង្សារសំណព្វចិត្តខឹង ចាងជីក៏និយាយបន្លប់ ហើយក៏ប្រុងនឹងលើកហាងហាងឡើង ប៉ុន្តែហាងហាងមិនឲ្យប៉ះទេ គេកំពុងខឹងហើយ នៅមិនចេះលួងទៀត មិនដឹងថាជាសង្សារម៉ាកអីទេស
«មិនបាច់ប៉ះអូនទេ អូនអាចក្រោកខ្លួនឯងបាន អាក៎...អួយ...» ហាងហាងក្រវៀសដៃចាងជីចេញហើយក៏ក្រោកឈរខ្លួនឯង ប៉ុន្តែក្រោកបានបន្ដិចក៏ទន់ជើងដួលទៅលើទ្រូងចាងជីវិញ ព្រោះតែជង្គង់កំពុងតែហូរឈាម ធ្វើឲ្យចាងជីឃើញហើយគឺបារម្ភយ៉ាងខ្លាំង
