រឿង: អន្ទាក់ស្នេហ៍Omega💙

70 0 0
                                        

ភាគទី20: គ្រួសារតូច

   ផ្ដើមភាគនេះកាត់មកខាងមន្ទីពេទ្យវិញម្ដង ដោយសារតែចង្កេះមិនទាន់ជាសះស្បើយទើបចាងជីនៅបន្ដសម្រាកទីនេះទៀត ចំណែកជីងកែវិញមិនបានត្រូវអ្វីច្រើនទេ ទើបនាងអាចចេញពីពេទ្យបានលឿន...

«អាហារថ្ងៃត្រង់បានមកដល់ហើយ...អេស...កូនជីងទៅណាបាត់ហើយ??» បន្ទាប់ពីដល់ម៉ោងសម្រាកភ្លាមអ្នកស្រីចាងក៏ប្រញាប់ចេញពីក្រុមហ៊ុនមកផ្ទះដើម្បីរៀបចំអាហារយកមកឲ្យចាងជីនៅពេទ្យ តែចូលមកដល់ឃើញតែចាងជីដេកមើលទូរទស្សន៍មិនបានឃើញជីងកែឡើយ

«កូនមិនដឹងទេអ្នកម៉ាក់ អូនជីងចេញទៅតាំងពីព្រឹកម៉្លេះ មិនទាន់ឃើញមកវិញទេ» លឺម្ដាយសួរហើយចាងជីក៏តបទៅគាត់វិញទាំងឆ្ងល់ដូចគ្នាដែរ នាយមិនដឹងទេថាជីងកែទៅណានោះ ព្រោះតែនាងចេញទៅមិនបានប្រាប់ឲ្យដឹងឡើយ

«ហុឹម...មិនអីទេ នេះកូនឆាប់ញ៉ាំទៅ ដើម្បីឲ្យមានកម្លាំង...» ដោយមិនខ្វល់ច្រើន អ្នកស្រីចាងក៏រៀបចំដាក់ឲ្យចាងជីញ៉ាំបាយមុន ហើយទុកចំណែកខ្លះឲ្យជីងកែពេលដែលនាងត្រឡប់មកវិញ

«កូនញ៉ាំរួចទុកវាទីនេះហើយ ចាំល្ងាចម៉ាក់ចេញពីធ្វើការ ចាំម៉ាក់ប្រមូលទុក...» អ្នកស្រីចាងរៀបចំឲ្យចាងជីរួចរាល់ហើយ គាត់ក៏រៀបចំម្ហូបមួយចំណែកទៀតគ្របទុកយ៉ាងស្រួល រួចគាត់ក៏ចេញពីពេទ្យទៅក្រុមហ៊ុនវិញយ៉ាងលឿន ព្រោះតែគាត់មានឯកសារច្រើនទៀតដែលត្រូវស៊ីញ៉េ

«ម៉ាក់ប្រហែលជាហត់ហើយ...» ចាងជីសម្លឹងមើលបាយដែលអ្នកស្រីចាងយកមកឲ្យទាំងពិបាកចិត្ត នៅពេលដែលគិតដល់សកម្មភាពរបស់គាត់ចេញចូលប្រញាប់ប្រញាល់ម្ដងៗ នាយមានអារម្មណ៍ថាខ្មាស់ខ្លួនឯងណាស់ ដែលបំពេញភារកិច្ចមិនបានល្អ ហើយថែមទាំងនាំទុក្ខឲ្យគាត់ទៀត។

Skip home Zuo 🏘️

   កាត់មកខាងផ្ទះនេះវិញម្ដង បន្ទាប់ពីនាំកូនប្រុសចេញពីវិមានដ៏ធំស្កឹមស្កៃហើយ ស៊ូហាងក៏នាំគាត់ត្រឡប់មកផ្ទះរបស់ខ្លួនវិញ...

«កូនហាង...នេះមានរឿងអីនឹង??» គ្រាន់តែឃើញសភាពកូនប្រុសដើរចូលមកភ្លាម ថ្លើមអ្នកស្រីស៊ូធ្លាក់ជ្រុះដល់ដីបាត់ទៅហើយ គាត់មិននឹកស្មានទេថាបានឃើញសភាពកូនយ៉ាប់យ៉ឺនបែបនេះម្ដងទៀត

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now