រឿង: អន្ទាក់ស្នេហ៍Omega💙

86 4 0
                                        

ភាគទី12: ជួបនៅកន្លែងដែលមិនត្រូវជួប

   ផ្ដើមភាគនេះកាត់មកហាងកាហ្វេមួយកន្លែងវិញម្ដង បន្ទាប់ពីចេញពីមន្ទីពេទ្យមកជុនហាវនឹងស៊ូហាងក៏បាននាំគ្នាមកហាងកាហ្វេដើម្បីនិយាយគ្នាលេងនិងសួរសុខទុក្ខគ្នាខ្លះ...

«យើងស្មានតែឯងលែងត្រឡប់មកវិញហើយតើ» ក្នុងសភាពស្ងប់ស្ងាត់ជុនហាវក៏បានបន្លឺសំឡេងសួរទៅកាន់ស៊ូហាងមុនទាំងស្នាមញញឹម នេះរយៈពេល 4 ឆ្នាំហើយ ដែលពួកគេមិនបានជួបគ្នា ប៉ុន្តែពេលទំនេរពួកគេតែងតែ video call ជាមួយគ្នាជានិច្ច

«ហាស៎...ថាមិចមិញ?? អរ...ដំបូងថាមិនចង់មកវិញទេ ប៉ុន្តែនឹកឃើញថាអ្នកម៉ាក់នៅតែម្នាក់ឯង ទើបយើងមកវិញ» ស៊ូហាងញ៉ាំនំបណ្ដើរតបទៅជុនហាវវិញបណ្ដើរទាំងមានសេចក្ដីសុខ ឲ្យតែបានញ៉ាំអ្វីក៏រាងតូចមិនខ្វល់ដែរ នេះប្រសិនបើស៊ូហាងពិបាកចិត្ត ខឹង ឬក៏មិននិយាយរកអ្នកណានោះ គឺគ្រាន់តែមានរបស់ញ៉ាំយកមកលួងចិត្តបន្ដិច ទោះខឹងខ្លាំងប៉ុណ្ណាក៏បាត់ទៅវិញដែរ ទោះបីជាអាយុច្រើនមែនប៉ុន្តែចិត្តរាងតូចវិញពិតជាទន់ជ្រាយខ្លាំងណាស់ ហើយចរឹតក៏ដូចកូនក្មេងដែរនៅពេលដែលនៅជាមួយអ្នកដែលទុកចិត្ត

«ហុឹម...យើងដឹងហើយថាឯងមិនដាច់ចិត្តទេ...តែនិយាយចឹង ពេលនេះយើងមានភារកិច្ចថ្មីដែលត្រូវធ្វើទៀតហើយ ឯងចូលរួមដែរទេ??» និយាយគ្នាសុខៗជុនហាវក៏បាននិយាយចូលដល់រឿងការងារដែលមេធំបានបញ្ជាមកឲ្យពួកគេទាំងពីរធ្វើ សំខាន់អ្នកដែលបានបញ្ជាមកលើកនេះគឺជាមនុស្សស្រីចំណាស់ម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនមហាសាលបើសិនជាភារកិច្ចនេះបានជោគជ័យ ពួកគេហ៊ានចំណាយថ្លៃចាយវាយទាំងអស់ដោយមិនស្ទាក់ស្ទើឡើយ

«អឹម...ធ្វើ...យើងធ្វើដែរ...តើភារកិច្ចនោះគឺជាអ្វីទៅ??» កំពុងតែញ៉ាំសុខៗគ្រាន់តែលឺថាមានភារកិច្ចថ្មីត្រូវធ្វើភ្លាមរាងតូចក៏បញ្ឈប់ការញ៉ាំរបស់ខ្លួនព្រមទាំងចង់ធ្វើភារកិច្ចនោះរួមជាមួយជុនហាវដែរ ព្រោះតែរាល់ដងពួកគេមិនដែលបានធ្វើការជាមួយគ្នាទេ មូលហេតុនោះគឺជុនហាវធ្វើការនៅចិន ស៊ូហាងបំពេញភារកិច្ចនៅប្រទេសស្វីស

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now