រឿង: អន្ទាក់ស្នេហ៍Omega💙

65 3 0
                                    

ភាគទី8: មានឃាតករ

   ផ្ដើមភាគនេះគឺបង្ហាញពីទិដ្ឋភាពេលរាត្រីនៅប្រទេសស្វីសវិញម្ដង ពេលនេះជីសុីនកំពុងតែរៀបចំឡើងយន្ដហោះមកប្រទេសចិនវិញហើយដោយមានលោកបូមកជូនដំណើរ...

«សូមអ្នកដំណើរទាំងអស់អញ្ជើញទៅកាន់ទីកន្លែងរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ព្រោះនៅសល់ពេល 15 នាទីទៀតយន្តហោះនឹងចេញដំណើរហើយ» ភ្លាមៗនោះសម្លេងប្រកាស់របស់មនុស្សស្រីម្នាក់បានបន្លឺឡើងដើម្បីឲ្យអ្នកដំណើរបានដឹងពីពេលវេលាដែលយន្ដហោះត្រូវចេញដំណើរ លឺបែបនេះជីសុីននិងលោកបូក៏បានលាគ្នា

«លោកជូធ្វើដំណើរដោយសុវត្ថិភាពណា ពេលទៅដល់សារប្រាប់ខ្ញុំផង» លោកបូបានឱបជីសុីនមុននឹងនិយាយលាគ្នាទាំងក្ដីអាល័យ ព្រោះតែតាំងពីដើមមកមានតែជីសុីនទេ ដែលជួយក្រុមហ៊ុនគាត់មិនឲ្យបាត់បង់ ដល់ពេលដែលជីសុីនត្រូវទៅវិញបែបនេះលោកបូដូចជាមិនស្រណុកចិត្តសោះ

«ហុឹម...កុំបារម្ភអី បើទៅដល់ខ្ញុំនឹងសារប្រាប់លោកភ្លាមតែម្ដង» ឃើញលោកបូដូចជាមិនសូវសប្បាយចិត្តបែបនេះជីសុីនក៏បានប៉ះស្មារលោកបូនឹងនិយាយបញ្ជាក់ទាំងស្នាមញញឹម រយៈពេលដែលនាយនៅទីនេះគឺមានលោកបូនេះហើយដែលជួយណែនាំនាយដូចគ្នា

«អូរមែនហើយ...លោកមិនបាច់បារម្ភទេ ថៅកែឆាមិនងាយចេញពីគុកមកធ្វើបាបលោកនឹងគ្រួសារទៀតឡើយ លោកអាចទុកចិត្ដបាន» មុននឹងចេញទៅជីសុីនក៏ឆ្លៀតបញ្ជាក់ប្រាប់លោកបូបន្ដិចដែល ពីវត្តមានរបស់ថៅកែឆា នាយឲ្យលោកបូទុកចិត្តព្រោះនាយដឹងថាថៅកែឆាមិនងាយបានចេញពីគុកទេ ព្រោះតែគេបានប្រព្រឹត្តបទល្មើសច្រើនណាស់

«បាទ...ចឹងលោកទៅចុះ ជើងយន្តហោះជិតចេញហើយ...» ទទួលបានពាក្យដែលជីសុីនប្រាប់ហើយ លោកបូក៏លែងអាល័យជីសុីនបន្ដទៀតដែរ គាត់បានឲ្យជីសុីនប្រញាប់ឡើងយន្តហោះ ហើយគាត់ក៏នឹងបានទៅដេកវិញដែរ

«ហុឹម...ខ្ញុំទៅហើយ» ដោយឃើញលោកបូលែងអាល័យខ្លួនបែបនេះជីសុីនក៏លាលោកបូដើម្បីឡើងយន្តហោះទៅ ចំណែកលោកបូវិញបានឈរមើលជីសុីនដើរចូលទៅក្នុងរហូតបាត់ស្រមោលទើបគាត់ត្រឡប់ទៅផ្ទះវិញ។

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now