ភាគទី37: តើចាងជីដែរកាត់ចុងដែរឬទេ??
ផ្ដើមភាគនេះកាត់មកដល់ពេលរសៀលវិញម្ដង ព្រះសូរិយារៀបលិចមានពន្លឺភ្លឺដូចជាមាសជះមកលើទ្វីបនៃផែនដីទាំងមូល!! បក្សាបក្សីហោះហើរពីជើងមកត្បូងវិញដើម្បីមករកកន្លែងស្នាក់នៅដែលជាទ្រនំរបស់ខ្លួន!! ឡានម៉ូតូបើកបញ្ជ្រាស់ទិសគ្នាលាន់លឺសំឡេងទ្រហឹងយ៉ាងរំពង ចំណែកឡានស៊េរីទំនើបម៉ាកចុងក្រោយមួយគ្រឿងនេះវិញកំពុងតែបើកបោះពួយជាមួយនឹងល្បឿនសមរម្យ បរចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលខ្លួនទើបតែបានចូលមករស់នៅ...
ជើងស្រឡូនចុះពីលើឡានដែលបើកខ្លួនឯងផ្ទាល់ ដើរចូលមកក្នុងភូមិគ្រឹះដែលពោលពេញទៅដោយគ្រឿងសង្ហារឹមយ៉ាងសង្ហា ក៏ស្រាប់តែឃើញស្ដ្រីចំណាស់ម្នាក់អង្គុយនៅលើសាឡុងចិតផ្លែប៉ោមដាក់ចានធ្វើព្រងើយ...
«ជម្រាបសួរលោកយាយ!! តើលោកយាយមករកអ្នកណាគេដែរ??» ដោយឃើញគាត់ដូចជាចម្លែកបែបនេះ ស៊ូហាងក៏ដើរមកជិតគាត់លើកដៃសំពះជម្រាបសួរយ៉ាងមានរបៀបមុននឹងសួរទៅកាន់ស្ដ្រីចំណាស់ម្នាក់នោះ ចំណែកស្ត្រីចំណាស់លឺស៊ូហាងសួរហើយគាត់ក៏ងើបមុខមកសម្លឹងមុខស៊ូហាងទាំងចងចិញ្ចើមចូលគ្នា
«ឯងជាអ្នកណា?? ម៉េចក៏មកសួរខ្ញុំបែបនេះចឹង??» ស្ដ្រីចំណាស់ម្នាក់នេះមានឈ្មោះថាចាងពីសៀ គាត់ដាក់កាំបិតនិងផ្លែប៉ោមទៅលើចានសិនមុននឹងសួរទៅកាន់ស៊ូហាងទាំងមានចម្ងល់ពេញខួរខួរក្បាលរបស់គាត់ ព្រោះគាត់រស់នៅទៅនេះ 65ឆ្នាំហើយ មិនដែលឃើញក្មេងម្នាក់នេះទេ ចុះគេនេះជាអ្នកណា??
«ខ្ញុំឈ្មោះស៊ូហាង ជាកូនប្រសារផ្ទះនេះ ប៉ុន្តែខ្ញុំទើបតែចូលមករស់នៅទេ!! ហើយចុះលោកយាយជាម៉ែដោះនៅទីនេះមែនទេ??» លឺសំណួរស្ដ្រីចំណាស់ហើយ ស៊ូហាងក៏ចូលមកអង្គុយនៅសាឡុងខាងស្ដាំដៃស្ដ្រីចំណាស់ម្នាក់នោះមុននឹងណែនាំខ្លួនទាំងស្នាមញញឹមតិចៗគួរឲ្យស្រលាញ់
«ហុឹម~~» ដោយដឹងថាក្មេងម្នាក់នេះជាកូនប្រសារភូមិគ្រឹះនេះហើយ ស្រ្តីចំណាស់ក៏មិនបានមាត់.កអ្វីបន្ដទៀតដែរ គាត់គ្រាន់តែក្រហមដើម.កបន្ដិចប៉ុណ្ណោះទាំងទឹកមុខគាត់កំពុងតែសម្លឹងរាងតូចមិនដាក់ភ្នែកឡើយ
