ភាគទី 42: លោកធ្វើជាហេរ៉ូឬយ៉ាងម៉េច??
ផ្ដើមភាគនេះកាត់មកខាងក្រុមហ៊ុនវិញម្ដង ដោយសារតែខាងក្រុមហ៊ុនមានបញ្ហាបន្ដិចបន្ដួចទើបពេលនេះត្រូវបើកការប្រជុំបុគ្គលិកជាបន្ទាន់...
ផាំង~~
«ខ្ញុំមិននៅតែមួយថ្ងៃសោះ ហេតុអ្វីបានជាមានរឿងនេះកើតឡើងចឹង??» សូរទះតុមួយទំហឹងលឺសូរតែផាំងបានបន្លឺឡើងនៅចំពោះមុខបុគ្គលិកឆ្នើម6នាក់ដោយដៃអគ្គនាយកថ្មី ធ្វើឲ្យបុគ្គលិកទាំងប៉ុន្មាននាំគ្នាឱនមុខចុះគ្រប់ៗគ្នា ព្រោះមិនដែលឃើញអគ្គនាយកម្នាក់នេះកាចដល់ម្លឹងទេ
«លោកអគ្គនាយកគួរតែទៅសួរលោកប្រធានាធិបតីទៅ ព្រោះគាត់ជាអ្នកឲ្យពួកខ្ញុំរៀបចំធ្វើបែបនេះ» បានបន្ដិចទើបបុគ្គលិកស្រីម្នាក់ហ៊ានងើបមុខតបជាមួយនឹងស៊ូហាងទាំងរៀងខ្លាចរអាបន្ដិច ដោយសារតែគ្រប់យ៉ាងបុគ្គលិកទាំងអស់ធ្វើតាមបញ្ជាលោកប្រធានាធិបតីមិនអាចប្រកែកបានឡើយ
«មែនហើយលោកអគ្គនាយក!! លោកប្រធានាធិបតីប្រាប់ឲ្យខាងក្រុមហ៊ុនសងថ្លៃជំងឺចិត្តដល់ពួកគេ» បុគ្គលិកម្នាក់ទៀតក៏ជួយបញ្ចេញមតិផងដែរ ព្រោះនេះជាគោលការណ៍លោកប្រធានាធិបតីបានប្រាប់មុននឹងគាត់ចេញទៅលំហែកាយជាមួយគ្រួសារនៅក្រៅប្រទេស
«បើគិតថាមើលលែងឃើញក្បាលខ្ញុំហើយ នាំគ្នាធ្វើវាបន្ដទៀតទៅចុះ ខ្ញុំមិនលូកដៃទេ» សម្ដីទាំងប៉ុន្មានដែលបុគ្គលិកនាំគ្នាបញ្ចេញមតិមក កាន់តែធ្វើឲ្យស៊ូហាងខឹងលើសដើម ព្រោះតែខ្លួនជាអ្នកគ្រប់គ្រងមួយរូបតែបែរជាគ្មានអ្នកស្ដាប់បញ្ជាទៅវិញ
«ប៉ុន្ដែក្រុមហ៊ុន ZFP គឺជាលំដាប់ VVIP ដែលខាងក្រុមហ៊ុនយើងមិនអាចបដិសេធបានឡើង» បុគ្គលិកម្នាក់ទៀតនៅតែជួយពន្យល់ស៊ូហាងឲ្យបានដឹង ដោយសារតែក្រុមហ៊ុន ZFP និងក្រុមហ៊ុន CBG គឺជាដៃគូរសហការនឹងគ្នាតាំងពីយូរណាស់មកហើយ ហើយ
ក៏ជាដៃគូស្និទ្ធស្នាលខ្លាំងផងដែរ
តុក~~តុក~~តុក~~និយាយាមិនទាន់ចប់ផងសម្លេងគោះទ្វារក៏បន្លឺឡើង ធ្វើឲ្យគ្រប់គ្នាងាកទៅមាត់ទ្វារព្រមៗគ្នាតែម្ដង...
