ភាគទី31: មង្គលការលោក??
ផ្ដើមភាគនេះគឺកាត់មកប៉ុន្មានថ្ងៃក្រោយវិញម្ដង ហើយថ្ងៃនេះដែរគឺជាថ្ងៃពិសេសសម្រាប់គ្រួសារត្រកូលចាងហើយ ព្រោះតែថ្ងៃនេះចាងជីបានរៀបការតាមអ្វីដែលជីងកែបានស្នើសុំ...
ភ្ញៀវជាច្រើនបានមកចូលរួម មានទាំងសាច់ញាតិបងប្អូន ដៃគូរជំនួញ អ្នកធំមានមុខមានមាត់និងអ្នកមានឥទ្ធិពលក្នុងសង្គមជាច្រើន ហើយនៅក្នុងនោះក៏មានគ្រួសារលោកប្រធានាធិបតីមកចូលរួមផងដែរ...
«សូមអបអរសាទផងលោកស្រីជិតបានចៅពរហើយ» អ្នកមានមុខមាត់ម្នាក់បានដើរចូលមករាក់ទាក់និងជួយត្រេកអរជាមួយអ្នកស្រីចាង
«ចា៎សអរគុណ...សូមអញ្ជើញលោករកកន្លែងគួរសម» អ្នកស្រីចាងបានទាក់ទៅគាត់វិញទាំងស្នាមញញឹមដូចគ្នា និយាយរួចគាត់ទៅរកកន្លែងអង្គុយបាត់ទៅ
«ហីយ៉ា...លោកប្រធានាធិបតីលោកស្រីឡូរីនជម្រាបសួរ» ដោយឃើញលោកប្រធានាធិបតីមកហើយ អ្នកស្រីចាងក៏ចូលមករាក់ទាក់យ៉ាងគួរសម
«សូមជួយត្រេកអរផងទីបំផុតឯងបានចៅពរមុនយើងហើយ» លោកស្រីឡូរីនសម្ដែងភាពត្រេកអរទៅកាន់មិត្តសម្លាញ់ទាំងសប្បាយចិត្ត ចំណែកអ្នកស្រីចាងបានត្រឹមតែញញឹមតបប៉ុណ្ណោះ
«ក្រែងប្រាប់ថាឲ្យកូនប្រសារមកខ្ញុំមិនចឹងហី?? មិចក៏ឲ្យការចោលកូនខ្ញុំចឹង??» លោកប្រធានាធិបតីសួរទៅអ្នកស្រីចាងទាំងទឹកមុខអន់ចិត្ត ប៉ុន្តែវាជាពាក្យលេងសើចប៉ុណ្ណោះ
«លោកប្រធានាធិបតីកុំបារម្ភអី ខ្ញុំក៏នៅសល់កូនប្រុសពៅម្នាក់ទៀតដែរតើ» ឃើញបែបនេះអ្នកស្រីចាងឡើងអស់សំណើចចេញមកតែម្ដង មើលចរិតលោកប្រធានាធិបតីចុះឆាប់អន់ចិត្តឡើងដូចក្មេង
«អូ...នេះគឺជាកូនៗរបស់ខ្ញុំ ស៊ូហាងនិងស៊ូសីលី កូនៗជម្រាបសួរអ៊ំទៅ» និយាយគ្នាបានបន្ដិចលោកស្រីឡូរីនក៏បានណែនាំកូនៗដែរមកជាមួយឲ្យទៅអ្នកស្រីចាងបានស្គាល់
«ជម្រាបសួរអ៊ំស្រី» ស៊ូសីលីនិងស៊ូហាងលឺម្ដាយណែនាំហើយក៏ជម្រាប់សួរអ្នកស្រីស្រីចាងព្រមគ្នាតែម្ដង
