រឿង: អន្ទាក់ស្នេហ៍Omega💙

87 0 0
                                        

ភាគទី16+17+18: មួយរាត្រីកុំចង់ដឹងអី

   ផ្ដើមភាគនេះកាត់មកខាងមន្ទីពេទ្យវិញម្ដង ព្រឹកនេះស៊ូហាងនិងលោកប្រធានាធិបតីបាននាំគ្នាមកពិនិត្យ DNA ពួកគេមិនមែនពិនិត្យសក់ឬក្រចកទេ គឺពួកគេបានពិនិត្យដោយប្រើឈាម ព្រោះបើប្រើឈាមអាចនឹងដឹងច្បាស់ជាង...

«នេះគឺជាលទ្ធផលដែលពិនិត្យរួច អ្នកទាំងពីរគឺពិតជាជាប់សាច់ឈាមនឹងគ្នាពិតប្រាកដមែន» ចំណាយពេលជាងមួយម៉ោងមកពេលនេះអ្នកគ្រូពេទ្យចេញមកវិញរួមជាមួយនឹងក្រដាសមួយសន្លឹកហុចឲ្យលោកប្រធានាធិបតីរួមទាំងបានចូលរួមត្រេកអរជាមួយពួកគាត់ផងដែរ

«99.99% ប្រសើរខ្លាំងណាស់...តើពេលនេះកូនគិតយ៉ាងមិចដែរ?? ព្រមទទួលយកប៉ាដែរទេ??» លោកប្រធានាធិបតីយកក្រដាសពីអ្នកគ្រូពេទ្យមកឃើញឈាមត្រូវគ្នា 99.99% គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ទីបំផុតសមដូចគាត់បានប៉ងហើយ

«បាទលោកប៉ា...» ដោយមើលទៅឃើញឈាមត្រូវគ្នាបែបនេះស៊ូហាងក៏លែងចង់ប្រកែកអ្វីដែរ ពេលនេះរាងតូចយល់ព្រមទទួលយកលោកប្រធានាធិបតីធ្វើជាប៉ាតាមអ្វីដែលខ្លួនបាននិយាយហើយ

«ល្អណាស់កូនប៉ា...ប៉ានឹងមើលថែកូនឲ្យបានល្អជាទីបំផុត...» ដោយលឺស៊ូហាងយល់ព្រមហៅខ្លួនថាប៉ាហើយ លោកប្រធានាធិបតីក៏បានចូលមកឱបកូនប្រុសទាំងញញឹមបិទមាត់មិនជិតឡើយ សូម្បីតែអ្នកគ្រូពេទ្យក៏ឈរមើលទាំងញញឹមដែរ ប៉ុន្តែរាងតូចវិញឱបលោកប្រធានាធិបតីទាំងមិនទម្លាប់ទាល់តែសោះ។

Skip home Su 🏘️

«មកហើយហេស៎អាកូនជើងល្អ?? យ៉ាងមិចដើរលេងឆ្អែតហើយមែនទេ?? ទើបបានមកចូលផ្ទះវិញបែបនេះ??» ពេលដឹងថាកូនប្រុសត្រឡប់មកវិញហើយលោកស៊ូរ៉ាដែលជាឪពុកក៏ឆ្លៀតសួរកូនទាំងមិនបានងាកមុខមកមើលកូនប្រុសឡើយ គាត់បានឈរផឹកកាហ្វេសម្លឹងមើលទៅទេសភាពមុខផ្ទះតាមបង្អួចធ្វើប្រងើយ

«លោកប៉ា...កូនសុំទោស...កូនខុសហើយ...កូនគ្រាន់តែមិនចង់ឲ្យលោកប៉ាឃុំកូនក្នុងបន្ទប់ ទើបកូនលួចចេញទៅក្រៅដោយមិនប្រាប់លោកប៉ា ពេលនេះលោកប៉ាចង់ដាក់ទោសកូនយ៉ាងមិចក៏បានដែរ កូននឹងមិនប្រកែកឡើយ...» ស៊ីនហាវបានចូលមកអង្គុយលុតជង្គង់ផ្ទាល់នឹងការ៉ូទាំងសម្ដីគ្មានជាតិចូវ មុខគិតតែពីឱនចុះដើម្បីឲ្យអ្នកជាឪពុកដាក់ទោសតាមចិត្តរបស់គាត់

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now