រឿង: អន្ទាក់ស្នេហ៍Omega💙

58 1 0
                                    

ភាគទី39: សិស្សច្បងកុំអី

   ថ្ងៃថ្មីបានចូលមកដល់ មនុស្សម្នាចេញពីផ្ទះដើម្បីប្រកបរបរស៊ីរបស់ខ្លួនតាមទម្លាប់...ចំណែកអ្នកនៅក្នុងភូមិគ្រឹះនេះវិញក៏ដូចគ្នាដែរ ពួកគេក្រោកតាំងពីមាន់រងាវដើម្បីរៀបចំបោះជូតភូមិគ្រឹនេះឲ្យមានសណ្តាប់ធ្នាប់ល្អ...

   ឥឡូវនេះគឺម៉ោង 8 ព្រឹកហើយ ចាងជីនិងជីកែក៏បណ្ដើរគ្នាពីជាន់ខាងលើមកដើម្បីចុះមកញ៉ាំអាហារពេលព្រឹកជាមួយគ្នា...

   មកដល់តុអាហារហើយចាងជីនិងជីកែក៏នាំគ្នាចូលទៅអង្គុយធ្វើដូចធម្មតាដោយមិនខ្វល់ពីក្រសែរភ្នែករបស់អ្នកស្រីចាង លោកចាង និងលោកយាយចាងនោះទេ...

   ដោយឃើញម្ចាស់ផ្ទះចុះមកជុំគ្នាហើយ ម៉ែដោះក៏ចាប់ផ្តើមដួសបាយដាក់តាមចាននីមួយរបស់ពួកគេទាំងបួននាក់...

«ហើយនេះស៊ូហាងមិនទាន់ចុះមកទេឬ??» រៀបនឹងញ៉ាំបាយហើយចាងជីក៏ចាប់អារម្មណ៍ថាបាត់ស៊ូហាង ទើបនាយប្រញាប់សួរទៅម៉ែដោះបែបចង់ដឹង ព្រោះ តែរាល់ដងស៊ូហាងមិនមែនជាមនុស្សយឺតបែបនេះទេ ចុះថ្ងៃនេះគេកើតអី?? មិចក៏មិនឃើញចឹង??

«ប្រហែលជាមិនទាន់ងើបទេដឹងណ៎!! មិនដឹងជាមនុស្សស្អីទេដេកស្ពឹកដល់ថ្នាក់នឹងនោះ» ម៉ែដោះមិនទាន់បានឆ្លើយផង ជីងកែស្រាប់តែលូកមាត់មកមុនទាំងនិយាយពេបជ្រាយស៊ូហាងយ៉ាងខ្លាំង ព្រោះតែគិតថាស៊ូហាងដេកស្ពឹកមិនភ្ញាក់សោះ

«តាមពិតទៅអ្នកប្រុសតូចក្រោកចេញទៅធ្វើការតាំងពីមាន់រងាវម៉្លេះ មិនដូចជាអ្នកខ្លះទេ ថ្មើរនេះហើយទើបតែក្រោក» ដោយលឺជីងកែនិយាយទាំងមិនដឹងអីបែបនេះ ធ្វើឲ្យម៉ែដោះរឹតតែមិនពេញចិត្តជាមួយនាងខ្លាំងជាងមុនទៅទៀត ព្រោះតែនាងម្នាក់គត់ទើបម្សិលមិញមិនមានអ្នកណាញ៉ាំបាយបានស្រួលឡើយ

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now