រឿង: អន្ទាក់ស្នេហ៍Omega💙

40 5 0
                                    

ភាគទី21: មនុស្សធ្លាប់ស្គាល់

   ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែលស៊ូហាងត្រឡប់មកពីរកការងារវិញក៏ឃើញលោកជំទាវស៊ូលីននៅក្នុងផ្ទះរបស់ខ្លួនដែរ តែអ្វីដែលសំខាន់នោះគឺលោកប្រធានាធិបតីបានបបួលរាងតូចទៅនៅជាមួយគាត់ដូចគ្នា...

«កូនហាងមកវិញហើយហេស៎...កូនឆាប់រៀបចំឥវ៉ាន់ទៅ...ប៉ានាំកូនទៅនៅជាមួយប៉ាវិញណា...» ដោយក្រឡេកឃើញស៊ូហាងភ្លាម លោកប្រធានាធិបតីក៏ដើរមករកកូនប្រុសព្រមទាំងឲ្យកូនប្រុសរៀបចំឥវ៉ាន់ទៅនៅជាមួយគាត់ផងដែរ ចំណែកស៊ូហាងវិញលឺបែបនេះក៏កាន់តែឆ្ងល់មួយកម្រិតទៀតដូចគ្នា

«នេះមានរឿងអីនឹង?? លោកយាយមកទីនេះធ្វើអី??» ស៊ូហាងសម្លឹងមើលមុខលោកប្រធានាធិបតីបន្ដិច រួចក៏សួរទៅគ្រប់គ្នាដែរនៅក្នុងផ្ទះនេះ ជាពិសេសគឺលោកជំទាវតែម្ដង

«អ្នកណាជាយាយរបស់ឯង?? ក្មេងដែលគ្មានឪបែបនេះកុំចង់មកតោងយើងឲ្យសោះ» លឺស៊ូហាងហៅខ្លួនថាយាយភ្លាម លោកជំទាវក៏ងាកមុខមកសួរទាំងមិនពេញចិត្ត ព្រោះគាត់ធ្លាប់ប្រាប់ម្ដងហើយថាកុំឲ្យហៅគាត់ថាយាយ

«អេស...ប៉ាខ្ញុំជាកូនរបស់លោកយាយ ហេីយខ្ញុំជាកូនរបស់លកប៉ា ដូច្នេះខ្ញុំហៅថាលោកយាយគឺត្រូវហើយ ហូរ...ឬមួយក៏ចង់ឲ្យខ្ញុំហៅថាយាយកញ្ចាស់ទើបពេញចិត្ត??» ដោយលឺលោកជំទាវសួរហើយ ស៊ូហាងក៏ឆ្លើយបកទៅគាត់វិញទាំងទឹកមុខឌឺដង ទោះដឹងថាវាជាពាក្យមិនសមរម្យ ប៉ុន្តែរាងតូចគ្រាន់តែនិយាយលេងរំសាយអារម្មណ៍កុំឲ្យខឹងប៉ុណ្ណោះ

«យី~~អាក្មេងឈ្លើយ នេះឯងចង់ត្រូវមែនទេ??» លឺសម្តីស៊ូហាងគួរឲ្យស្អប់បែបនេះ លោកជំទាវស៊ូលីនស្ទុះក្រោកឈរចង់ចូលមកប្រដៅស៊ូហាង ប៉ុន្តែត្រូវអ្នកស្រីស៊ូឃាត់

«លោកជំទាវ សូមលោកជំទាវរក្សាភាពថ្លៃថ្នូរផង កូនខ្ញុំនៅក្មេងមិនដឹងអីទេ ឲ្យខ្ញុំសុំទោសជំនួសគេផងចុះ» អ្នកស្រីស៊ូក្រោកឈរចូលមកបាំងមុខលោកជំទាវដោយនិយាយទៅកាន់គាត់ទាំងសម្ដីគោរពជាទីបំផុត

«ហើស...ក្មេងដែលគ្មានម៉ែឪប្រដៅគឺចេញមកឆ្លើយចឹងហើយ ហឺយ...ពិតជាគួរឲ្យសង្វេកណាស់» លោកជំទាវឈរស្ដីឲ្យស៊ូហាងទាំងមិនញញើតមាត់ឡើយ គាត់ថាគេគ្មានម៉ែឪប្រដៅទាំងដែលគាត់គឺជាអ្នកបំបែកបំបាក់គ្រួសារគេសោះ

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now