ភាគទី 41: បើចឹងទៅរកនាងទៅ
ផ្ដើមភាគនេះតពីភាគមុននៅពេលដែលស៊ូហាងតមាត់ជាមួយចាងជីមិនដាច់ពាក្យ ទើបធ្វើឲ្យចាងជីត្រូវប្រដៅក្មេងម្នាក់នេះចេញម្ដង...
«កុំអី...ខ្ញុំមិនចូលចិត្តការបង្ខំទេ» ពេលនេះមិនដឹងថាត្រូវអង្វរចាងជីបែបណាទើបចាងជីព្រមលែងទេ គឺមានតែប្រាប់នាយតាមសម្លេងធម្មតាជាទីបំផុត ព្រោះតែស៊ូហាងពិតជាស្អប់ការចាប់បង្ខំបែបនេះខ្លាំងណាស់ ហើយរាងតូចមិនត្រឹមតែស្អប់ទេគឺវាធ្វើឲ្យរាងតូចខ្លាចខ្លាំងទៀតផង ដោយសារតែរាងតូចមានអារម្មណ៍ថាដូចជាធ្លាប់មានអ្នកធ្វើបែបនេះដាក់ខ្លួនកាលពីមុន
«យើងមិនបានបង្ខំទេ គឺយើងធ្វើឲ្យឯងដឹងថាលើកក្រោយកុំតមាត់ជាមួយយើងពេក ព្រោះលទ្ធផលទទួលបានមិនល្អទេ» ពាក្យអង្វរករបស់ស៊ូហាងពេលនេះលែងមានប្រសិទ្ធភាពហើយ ព្រោះតែចាងជីមិនដែលលែងចំណីចេញពីមាត់ងាយៗទេ បើបានចំណីឌឺបែបនេះទៀតគឺកាន់តែចូលចិត្តប្រដៅ
«លោក...អាយ~~ចេញទៅ...» ស៊ូហាងនៅតែចង់បន្ដហាមទៀត តែក៏ត្រូវភ្លាតសម្លេងស្រែកទាំងភាពតកស្លុតនៅពេលដែលត្រូវចាងជីទម្លាក់បបូរទាំងកម្រោលទៅញក់ញីកញ្ចឹង.កដោយមិនឲ្យដំណឹងជាមុន
«លោកលែងទៅ...ហ្ហឹក~~ហ្ហឹក~~ខ្ញុំសុំអង្វរ...» ស៊ូហាងចាប់ផ្ដើមបញ្ចេញសម្លេងយំរួមជាមួយទឹកភ្នែកចេញមកទាំងខំប្រឹងរើចេញពីការញក់ញីរបស់ចាងជី ប៉ុន្តែចាងជីវិញនៅតែកាន់ដៃរាងតូចទាំងសងខាងជាប់មិនព្រមលែងដូចគ្នា ឯបបូរមាត់ក្រាស់ខ្មឹកក៏ចេះតែបន្ដញក់ញីពី.កម្ខាងមក.កម្ខាងទៀតទាំងមិនមេត្តា
ខ្វោក~~
«អាយ~~» ដៃក្រាស់ខ្មឹកលែងចេញពីដៃតូចមកចាប់ហែងអាវសាច់ក្រណាត់របស់ស៊ូហាងមួយទំហឹង ធ្វើឲ្យលេវអាវជាច្រើនត្រូវជ្រុះរមៀលចេញពីអំបោះភ្លាមៗតាមកម្លាំងដែលរាងក្រាស់បានហែក ហើយនាយក៏ទម្លាក់ខ្លួនមកទ្រោមពីលើរាងតូចម្ដងទៀតដោយដៃទាំងសងខាងច្រត់នឹងកម្រាលពូកដើម្បីទប់លំនឹង
«សុំអង្វរ...ឈប់ទៅ...ហ្ហឹក~~ហ្ហឹក~~» បន្ទាប់ពីដៃទទួលបានសេរីភាពភ្លាមស៊ូហាងក៏លើកដៃមកសំពះចាងជីសុំក្ដីមេត្តា បើមើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់ ព្រោះតែអស់ជម្រើសទើបរាងតូចសម្រេចចិត្តធ្វើបែបនេះទាំងទឹកភ្នែកហូរចុះមកដូចទឹកបាក់ទំនប់ ចំណែកខ្លួនវិញញ័រជាងកូនសត្វធ្លាក់ទឹកទៅទៀត
