ភាគទី6: ដោះស្រាយ
ផ្ដើមភាគនេះកាត់មកដល់ថ្ងៃថ្មីវិញម្ដង ថ្ងៃនេះគឺជាថ្ងៃដំបូងដែលស៊ូហាងបានមកធ្វើការ។ រាងតូចពាក់អាវក្រណាត់ពណ៍ស្វាយខោក្រណាត់ពណ៍ខ្មៅ ស្បែកជើងប៉ាត់តាពណ៍ត្នោត រួមជាមួយវ៉ែនតា.សដងពណ៍ខ្មៅដើរចូលមកយ៉ាងមានភាពស្រស់ស្រាយ...
«អរុណសួស្ដី...» រាងតូចដើរចូលមកកន្លែងការងារទាំងស្នាមញញឹម ហើយក៏និយាយរាក់ទាក់ដាក់បុគ្គលិកពេញសិទ្ធនៅទីនោះផងដែរ
«អរុណសួស្ដីបុគ្គលិកថ្មី...សូមប្រយ័ត្នប្រយែងជាមួយការងាររបស់ខ្លួនផង» បុគ្គលិកស្រីម្នាក់នេះមានឈ្មោះថាមិញ នាងបានតបមកកាន់ស៊ូហាងវិញទាំងទឹកមុខស្មើ រួមទាំងបោះសម្ដីមួយឃ្លាហើយក៏ដើរចេញពីទីនេះបាត់ទៅ ធ្វើឲ្យរាងតូចឆ្ងល់នឹងពាក្យសម្ដីនេះយ៉ាងខ្លាំង ថានាងនិយាយចង់បានន័យថាយ៉ាងម៉េច??
«អេកបុគ្គលិកថ្មី...កុំយកសម្ដីគាត់ទុកក្នុងចិត្តអី គាត់និយាយដោយបំណងល្អទេ ព្រោះលោកស្រីអគ្គនាយកពិតជាកាចខ្លាំងណាស់» ដោយឃើញស៊ូហាងឈរសម្លឹងមើលដំណើរបុគ្គលិកមិញមិនដាក់ភ្នែកដូច្នេះ បុគ្គលិកលីក៏ចូលមកប្រាប់ស៊ូហាងពីអ្វីដែលបុគ្គលិកមិញបាននិយាយ
«បាទ...ខ្ញុំយល់ហើយ...» លឺបែបនេះស៊ូហាងក៏មិនបានឆ្ងល់អ្វីទៀតដែរ រាងតូចតបទៅបុគ្គលិកលីហើយក៏ចូលទៅរកកន្លែងដែលខ្លួនត្រូវធ្វើការ ចំណែកបុគ្គលិកទាំងអស់ក៏ចាប់ផ្តើមការងាររបស់ខ្លួនរៀងៗខ្លួនដែរទៅ។
Skip the hospital 🏥
មួយយប់ទល់ភ្លឺគឺចាងជីមិនបានដេកបន្ដិចឡើយ នាយនៅអង្គុយចាំមើលម្ដាយខ្លួនជាប់ជានិច្ច គាប់ជួនឥឡូវនេះក៏ដល់ពេលដែលលោកគ្រូពេទ្យមកពិនិត្យសុខភាពអ្នកស្រីចាងដូចរាល់ដងហើយ...។ លោកគ្រូពេទ្យចូលមកពិនិត្យដូចធម្មតាប៉ុន្តែអ្វីដែលមិនធម្មតានោះគឺ ពេលនេះម៉ោង 9ព្រឹកហើយ ហេតុអ្វីបានជាអ្នកស្រីចាងមិនដឹងខ្លួនសោះចឹង....
«តើអ្នករបួសបានលេបថ្នាំតាមពេទ្យប្រាប់ដែរឬទេ??» លោកគ្រូពេទ្យបានងាកមកសួរចាងជីដែលកំពុងតែអង្គុយមើលនៅលើសាឡុងទាំងឆ្ងល់ បើតាមពិនិត្យទៅអ្នកស្រីចាងដូចជាមានសុខភាពធម្មតាទេ ហេតុអ្វីនៅតែមិនទាន់ដឹងខ្លួនទៀតចឹង??