រឿង: អន្ទាក់ស្នេហ៍Omega💙

81 0 0
                                        

ភាគទី38: កុំយូរពេកណា...ខ្ញុំខ្លាច

   ផ្ដើមភាគនេះពីភាគមុននៅពេលដែលអ្នកស្រីចាងដឹងថាស៊ូហាងបើកឡានបុកគាត់ ហើយក៏រត់ឡើងទៅលើបាត់ទៅ បានបន្ដិចលោកចាងក៏ទៅតាមប្រពន្ធរបស់គាត់ដែរដើម្បីជួយលួងលោម...

«អូនជីង...អូនគួរតែត្រឡប់ទៅវិញសិនទៅ នេះយប់ហើយ ចាំស្អែកចាំនិយាយគ្នាទៀត» ដោយមើលទៅឃើញស៊ូហាងកំពុងតែពិបាកចិត្តបែបនេះចាងជីក៏ប្រាប់ឲ្យជីងកែត្រឡប់ទៅវិញសិន ព្រោះមើលទៅសភាពការណ៍ដូចជាមិនស្រួលទេ

«បងជី...អូនមកទីនេះដើម្បីបង ចឹងហើយអូនមិនត្រឡប់ទៅវិញទេ អូននៅគេងទីនេះជាមួយបងដែរ» លឺចាងជីប្រាប់ឲ្យខ្លួនទៅវិញបែបនេះជីងកែមិនព្រមតាមនាយទេ ផ្ទុយទៅវិញនាងកាន់តែដើរមកឱបដៃចាងជីជាប់មិនខ្វល់ពីក្រសែរភ្នែកស៊ូហាងនិងលោកយាយពីសៀដែលកំពុងតែមើលមកទេ

«តែនៅទីនេះគ្មានបន្ទប់ទំនេរទេ អូនត្រឡប់ទៅវិញសិនទៅ» ចាងជីប្រឹងបេះដៃនាងចេញពីដៃរបស់ខ្លួនទាំងពិបាកនៅពេលដែលឃើញកែវភ្នែកស៊ូហាងសម្លឹងមុខនាយដាក់ ប៉ុន្តែជីងកែមិនព្រមលែងងាយៗទេ

«ប្រុសដេញហើយនៅមុខក្រាស់ដល់ណាទៀត?? ម៉េចក៏មិនឆាប់ចេញទៅវិញទៅ» ដោយទើសចិត្តពេកស៊ូហាងក៏លូកមាត់មកនិយាយម្ដង ធ្វើឲ្យជីងកែខឹងនឹងសម្ដីរាងតូចយ៉ាង ទើបប្រញាប់ដកដៃចេញពីដៃចាងជីឈានជើងមករកស៊ូហាងទាំងទឹកមុខសាតាន់

ផាច់~~

«ឯងកុំចេះរឿងប្ដីប្រពន្ធយើង ឯងត្រៀមខ្លួនរើខោអាវចេញពីទីនេះទៅ» ដើរមកជិតស៊ូហាងភ្លាមនាងស្រាប់តែទះស៊ូហាងមួយកំផ្លៀងយ៉ាងខ្លាំងដោយមិនបានប្រាប់ដំណឹងជាមុនទេ ធ្វើឲ្យចាងជីនិងលោកយាយចាងពីសៀភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំណែកឯផ្ទៃមុខស៊ូហាងដែរបែរអម្បាញ់មិញនេះក៏បែរមកសម្លឹងជីងកែវិញទាំងយកអណ្ដាតទល់ថ្ពាល់

ផាច់~~ផាច់~~អួយ~~ផ្ទៃមុជីកែពេលនេះត្រូវបែរមកចំហៀងតាមកម្លាំងដៃដែលស៊ូហាងបានទះម្ដង ចំណែកដៃវិញលើកមកខ្ទប់ថ្ពាល់យ៉ាងលឿន នឹងងាកមុខមកសម្លក់ស៊ូហាងវិញឡើងចង់ស៊ីសាច់ហុតឈាម

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now