រឿង: អន្ទាក់ស្នេហ៍Omega💙

122 4 0
                                        

ភាគទី4: ជួបគ្នាម្ដងទៀត

   ផ្ដើមភាគនេះមកគឺកាត់មកពេលល្ងាចវិញម្ដង បន្ទាប់ពីស៊ូហាងបានចំណាយពេលយ៉ាងច្រើនដើម្បីអង្គុយកំដរប្អូនរួចមក ពេលនេះស៊ូហាងបានបើកឡានមកផ្ទះរបស់ខ្លួនវិញហើយ តែស៊យអ្វីបើកសុខៗក៏ស្រាប់វ៉ាក់អើនឹងមនុស្សម្នាក់ដើរឆ្លងផ្លូវធ្វើឲ្យរាងតូចជាន់ហ្វ្រាំងមិនទាន់ ទើបជ្រុលទៅបុកមនុស្សម្នាក់នោះមួយទំហឹង...

ផាំង~~

   សម្លេងឡានប៉ះជាមួយនឹងមនុស្សលាន់លឺរំពងផ្អើលអស់មនុស្សម្នានៅក្បែរៗនោះងាកមកមើលទិដ្ឋភាពមួយនេះគ្រប់ៗគ្នាមុននឹងពួកគេនាំគ្នាដើរចូលមើលដើម្បីជួយសង្គ្រោះ។ ចំណែកស៊ូហាងវិញគាំងក្នុងឡានរកធ្វើអ្វីមិនត្រូវទេ ប៉ុន្តែរាងតូចបានប្រមូលស្មារតីទាំងអស់មកវិញ ហើយក៏ស្ទុះចុះពីលើឡានមកមើលមនុស្សដែលខ្លួនបានបុកយ៉ាងលឿន។

«អ៊ំស្រី....អ៊ំស្រីយ៉ាងម៉េចហើយ?? អ៊ំស្រី...» ស៊ូហាងចុះពីលើឡានមកត្រកងលើកស្ដ្រីចំណាស់នោះមើលព្រមទាំងសួរស្រ្ដីចំណាស់នោះយ៉ាងស្លន់ស្លោរជាទីបំផុត តែស្ដ្រីចំណាស់នោះមិនបានឆ្លើយតបអ្វីមកវិញទេ

«នែ៎អ្នកកំលោះ ប្រញាប់យកគាត់ទៅពេទ្យទៅ ប្រយ័ត្នមានបញ្ហា» មនុស្សស្រីវ័យកណ្តាលម្នាក់ដែលបានចូលមកមើលហេតុការណ៍នេះ ក៏ផ្ដល់យោបល់ឲ្យរាងតូចនាំកាយចំណាស់ទៅពេទ្យឲ្យទាន់ពេលវេលាព្រោះតែពេលនេះមានឈាមហូរមកច្រើនណាស់

«បាទ...» បន្ទាប់ពីទទួលបានយោបល់ហើយ ស៊ូហាងក៏លើកបីកាយចំណាស់នោះចូលឡានរបស់ខ្លួនដើម្បីនាំទៅពេទ្យទាំងប្រញាប់ប្រញាល់ ហើយហ្វូងមនុស្សដែលបានចូលមកមើលនោះក៏បំបែកគ្នាវិញរៀងៗខ្លួនដែរ។

   កាត់មកមន្ទីរពេទ្យវិញម្ដង ស៊ូហាងបានបីកាយចំណាស់ចុះពីលើឡានព្រមទាំងបានស្រែកហៅគ្រូពេទ្យឲ្យមកជួយផងដែរ។ គ្រាន់តែលឺសម្រែកហៅហើយគ្រូពេទ្យដែលនៅជិតនោះក៏បានទាញគ្រែមកដើម្បីដាក់កាយចំណាស់រុញចូលទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ...

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now