ភាគទី26: កាដូរសម្រាប់បង
ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែលចាងជីបានណាត់ជីងកែមកក្រៅដើម្បីញ៉ាំអី ហើយក៏ក្នុងបំណងផ្សេងមួយទៀតដែរ គឺចង់លើកថ្ងៃរៀបការទៅអាទិត្យក្រោយ....
«គឺ...គឺបងគិតថាពួកយើងគួរតែលើកពិធីមង្គលការទៅអាទិត្យក្រោយមួយទៀតតើបានទេ?? ព្រោះតែបងរវល់មើលគម្រោងការងារថ្មី...» លឺជីងកែសួរទាំងចង់ដឹងបែបនេះ ចាងជីក៏សម្រេចចិត្តប្រាប់ទាំងឃ្នើសចិត្ត ចំណែកជីងកែវិញលឺបែបនេះហើយប្រែទឹកមុខពីញញឹមមកជាស្រពោនវិញភ្លាមៗ ព្រោះមិននឹកស្មានទេថាចាងជី surprise នាងជាមួយនឹងពាក្យបែបនេះ
«បង...បងនិយាយអីហ្នឹង?? អូនដូចជាស្ដាប់មិនយល់ទេ...» ចម្លើយគឺស្ដាប់លឺច្បាស់ពេញត្រចៀកពេកទើបធ្វើនាងទទួលយកមិនបាន ហើយក៏ប្រុងនឹងងើបដើរចេញ តែត្រូវចាងជីចាប់ដៃឃាត់
«ជីង...បងពិតជាមិនចង់ពន្យារពេលរៀបការពិតមែន តែបងត្រូវតែបង្ខំចិត្តធ្វើបែបនេះ ព្រោះតែការងារក៏សំខាន់ដែរ» ចាងជីនិយាយប្រាប់នាងទាំងអាការ:សុំអង្វរនាងយ៉ាងខ្លាំង ប៉ុន្តែមើលទៅជីងកែដូចជាមិនព្រមទេ
«ការងារនឹងអូនមួយណាសំខាន់ជាង??» មួយប្រយោគសួរទៅកាន់ចាងជីទាំងកែវភ្នែកពិឃាតធ្វើឲ្យចាងជីភាំងឆ្លើយអ្វីមិនត្រូវ ព្រោះតែសំខាន់ទាំងពីរ
«អូនមិនខ្វល់ទេ...អូនចង់រៀបការ អូនចាំចង់3ឆ្នាំហើយ តើបងចង់ឲ្យអូនចាំបងដល់សក់ស្កូវមែនទេ?? ទើបបងពេញចិត្តរៀបការ??» ពេលនេះកំហឹងចូលពេញទូទាំងរាងកាយហើយ រាល់ដងនិយាយជាមួយចាងជីដោយសម្ដីទន់ភ្លន់ តែលើកនេះនាងនិយាយជាមួយចាងជីដោយកំហឹងកំពុងតែដុតកម្ដៅចិត្តនាងយ៉ាងខ្លាំង
«អូនចាំបងមកយូរហើយ តើចាំបងបន្ដិចទៀតមិនបានទេឬ??» ទោះឃើញជីងកែខឹងខ្លាំងប៉ុណ្ណាក៏ដោយ ក៏ចាងជីនៅតែនិយាយតាមសម្រួលជាមួយនាងដដែរ គឺក្នុងគោលបំណងលួងលោមនាងឲ្យត្រជាក់ចិត្ត
«ឈុតរៀបការ ពេលវេលា ទីកន្លែងគឺរៀបចំរួចរាល់ហើយ អូនមិនចាំទៀតទេ បើបងបដិសេធ អូននឹងមិនឲ្យបងរួចខ្លួនឡើយ» និយាយចប់នាងក៏បេះដៃចាងជីចេញពីដៃនាងហើយក៏ចាកចេញពីហាងនេះបាត់ទៅ
