រឿង: អន្ទាក់ស្នេហ៍Omega💙

89 0 0
                                        

ភាគទី40: ប្រច័ណ្ឌហេស៎??

   ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែលស៊ូហាងបានត្រឡប់មកពីធ្វើការវិញហើយត្រូវជីងកែដាក់សំណើរឲ្យលែងលះជាមួយចាងជី...

«យើងជាមនុស្សគោរពសម្ដី តែយើងនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយ» មិនឲ្យចាញ់អ្នកស្រីចាងតបទៅនាងវិញទាំងទឹកមុខស្មើថេងឯដៃទាំងសងខាងក្រសោបដៃរាងតូចជាប់មិនប្រឡែងឡើយ គាត់ជាមនុស្សម្នាក់មានមុខមាត់ គ្រាន់តែពាក្យសច្ចៈគឺគាត់មិនដែលភ្លេចទេ បើនាងហ៊ានសុំគាត់ក៏ហ៊ានឲ្យ

«អ្នកម៉ាក់...» លឺសម្ដីអ្នកស្រីចាងហើយ ស៊ូហាងសម្លឹងមុខគាត់ទាំងមិនចង់ជឿជាមួយនឹងអ្វីដែលខ្លួនបានស្ដាប់លឺ ដូច្នេះមានន័យថាស្អែកនេះខ្លួនត្រូវលែងលះហើយមែនទេ?? ហេតុអ្វីបានជាវាលឿនដល់ថ្នាក់នេះ?? បើបែបនោះមែន ហេតុអ្វីបានជាអ្នកស្រីចាងធ្វើល្អដាក់ខ្លួនម៉្លេះ?? តើជីវិតមួយនេះត្រូវជួបបញ្ហាដល់ពេលណាទៀតទើបចប់?? ផ្ទៃមុខតូចចាប់ផ្ដើមរលីងរលោងទឹកភ្នែកចេញមកម្ដងទៀតហើយ ព្រោះតែស្ថានភាពពេលនេះវាតានតឹងពេក

«តែគួរឲ្យសោកស្ដាយខ្លាំងណាស់ ព្រោះតាមច្បាប់គ្រួសារ ឲ្យតែកូនប្រសាររៀបការចូលមកក្នុងផ្ទះនេះទាល់តែ 4 ខែក្រោយទើបអាចលែងលះគ្នាបាន» អ្នកស្រីចាងបកស្រាយប្រាប់នាងបន្ដទាំងស្នាមញញឹម ធ្វើឲ្យស៊ូហាងនិងជីងកែសម្លឹងទៅកាន់គាត់ទាំងភ្លឹកស្មារតី មិននឹកស្មានថាគ្រួសារចាងគោរពច្បាប់បែបហ្នឹងសោះ ចំណែកឯលោកចាងនិងលោកយាយចាងអង្គុយញញឹមទាំងពេញចិត្តព្រោះតែបានដឹងយ៉ាងច្បាស់ពីច្បាប់មួយនេះ

«មិន...មិនពិតទេ!! អ៊ំស្រីនិយាយកុហក នេះអ៊ំស្រីចង់បំបែកពួកខ្ញុំរហូតបានបង្កើតច្បាប់មួយនេះឡើងមែនទេ??» លឺសម្ដីអ្នកស្រីចាងហើយធ្វើឲ្យជីងកែឈប់គាំងស្មារតីស្ទុះក្រោកឈរស្រែកគំហ៊កដាក់អ្នកស្រីចាងវិញទាំងមិនជឿជាមួយនឹងពាក្យសម្ដីរបស់គាត់ នេះគាត់ប្រើក្បាច់អីទៀតហើយដើម្បីកម្ចាត់ខ្លួនចេញពីទីនេះ??

«យើងគ្មានហេតុផលអ្វីត្រូវកុហកនាងទេ!! អ្នកនៅទីនេះទាំងអស់សុទ្ធតែបានដឹង សូម្បីតែចាងជី» អ្នកស្រីចាងតបទៅនាងវិញទាំងសម្ដីត្រជាក់ស្រេបដូចទឹកកក ហើយចុងប្រយោគក៏បញ្ជាក់ផងដែរថាចាងជីបានដឹងរឿងមួយនេះ

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now