រឿង: អន្ទាក់ស្នេហ៍Omega💙

80 2 0
                                        

ភាគទី11: ធ្វើគុណបានទោស

   ផ្ដើមភាគនេះកាត់មកក្នុងការិយាល័យវិញម្ដង បន្ទប់ការិយាល័យនេះមានទំហំធំ មានតុធ្វើការមួយ មានសាឡុងតូចពីរ សាឡុងធំមួយនៅខាងស្ដាំដៃបន្ទប់។ នៅលើសាឡុងធំនោះឃើញមានស៊ូហាងដែលកំពុងតែដេកសន្លប់ដោយមានចាងជីកំពុងតែបើកមើលរបួសនៅស្មារ....

«មើលទៅវាដូចជាជ្រៅគួរសមដែរ» ចាងជីបានស្រាយបងរុំរបួសចេញ ហើយក៏មើលពីរបួសនោះ នាយដឹងច្បាស់ណាស់ថារបួសនេះបានមកពីការប្រយុទ្ធគ្នាជាមួយឃាតករ ស្ដាយណាស់កាមេរ៉ាសុវត្ថិភាពនៅមន្ទីរពេទ្យមានតែខាងក្រៅ បើសិនជានៅក្នុងបន្ទប់មានដែរនោះច្បាស់ជាអាចឃើញរាងរៅឃាតករនោះជិតៗមិនខានឡើយ

«លោកអគ្គនាយក ខ្ញុំគិតថារបួសគេឆ្លងមេរោគហើយ» អ្នកស្រីលេខាមើលឃើញរបួសជាមួយនឹងទឹកមុខស៊ូហាងក៏ដឹងភ្លាមថារបួសនោះកំពុងតែឆ្លងមេរោគ ព្រោះតែប្ដីគាត់ក៏ធ្លាប់ជួបនឹងស្ថានភាពបែបនេះដែរ ពេលនោះគាត់មិនដឹងគាត់គ្រាន់តែនៅមើលថែប្ដីមិនបានយកទៅពេទ្យឡើយ រហូតដល់ប្ដីរបស់គាត់ធ្លាក់ខ្លួនឈឺបាត់បង់ជីវិត

«ហុឺយ...ចឹងជួយចាត់ចែងទីនេះផង ខ្ញុំប្រហែលជាមិនបានចូលមកវិញទេថ្ងៃនេះ» លឺអ្នកស្រីលេខាប្រាប់ហើយ ចាងជីក៏ក្រលែកមើលមុខស៊ូហាងឃើញថាស្លេកស្លាំងខ្លាំងណាស់ បបូរមាត់ធ្លាប់តែឃើញពណ៍ស៊ីជម្ពូប្រែមកជាពណ៍ស្វាយស្លេក ឃើញបែបនេះចាងជីក៏ប្រញាប់លើកបីស៊ូហាងដើម្បីទៅពេទ្យ

«លោកអគ្គនាយកកុំធ្វើបែបនេះអី ឲ្យសន្ដិសុខមកជួយវិញ» ដោយឃើញចាងជីលើកបីស៊ូហាងផ្ទាល់ៗបែបនេះអ្នកស្រីលេខាក៏ដើរតាមឃាត់ ព្រោះតែខ្លាចបុគ្គលិកនៅខាងមុខនាំគ្នានិយាយមិនល្អពីពួកគេទាំងពីរ

«ខ្ញុំមិនខ្វល់ទេ បើខ្ញុំលឺថាអ្នកណានិយាយរឿងនេះ ខ្ញុំនឹងបណ្ដេញគេចោល» ទឹកមុខមាំសម្ដីម៉ឺងម៉ាត់បាននិយាយសម្លក់ទៅកាន់បុគ្គលិកដែលកំពុងតែនាំគ្នាធ្វើការជាមួយនឹងត្រចៀករងចាំស្ដាប់សភាពការណ៍ នៅពេលលឺបែបនេះពួកគេក៏ខំបន្ដការងាររបស់ពួកគេទៀតទាំងមិនចង់ដឹងអ្វីឡើយ ចំណែកចាងជីវិញក៏បានបីស៊ូហាងចូលឡានដើម្បីនាំទៅពេទ្យ។

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now