រឿង: អន្ទាក់ស្នេហ៍Omega💙

85 4 1
                                        

ភាគទី9: អយុត្តិធម៌ចំពោះរាងតូច

   ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែលជីងកែចូលទៅក្នុងបានឃើញស៊ូហាងច្រឡំជាហាងហាងនៅមើលថែអ្នកស្រីចាង...

«ហាស៎...ហាងហាង នេះឯងមិនទាន់ស្លាប់ទេឬ??» នៅពេលចូលមកដល់ភ្លាមអ្វីដែលជីងកែចាប់អារម្មណ៍មិនមែនជាអ្នកស្រីចាងឡើយ គឺជាអ្នកដែលបានមើលថែអ្នកស្រីចាងទៅវិញទេ នាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឃើញវត្តមានរបស់ស៊ូហាងនៅទីនេះ គ្រាន់តែលឺបែបនេះសូម្បីតែស៊ូហាងក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ

«នាងជាអ្នកណា?? ម៉េចបានស្គាល់ឈ្មោះនេះ?? ហើយនាងមកទីនេះដើម្បីអ្វី??» ស៊ូហាងបានសួរបកទៅនាងវិញទាំងស្រឡាំងកាំង ហេតុអ្វីបានជានាងដឹងថាហាងហាងស្លាប់ បើតាមដឹងហាងហាងមិនដែលមានមិត្តភក្តិទេ ចុះនាងជាអ្នកណា??

«ឯងកើតអីនឹង?? បាត់បង់ការចងចាំ?? ឬមួយឯងជាខ្មោច??» លឺស៊ូហាងសួរដូច្នេះជីងកែឡើងចង់វល់ហើយ នេះខ្លួនមើលឃើញខ្មោចឬយ៉ាងណា?? ហេតុអ្វីបានជាគេមិនចងចាំខ្លួនបែបនេះ??

«លឺខ្ញុំសួរដែរទេថានាងជាអ្នកណា??» ស៊ូហាងបានចូលមកចាប់ស្មារជីងកែទាំងកំហឹងកំពុងតែពុះកញ្ជ្រោល ព្រោះតែសំណួរដែលខ្លួនបានសួរទៅនោះមិនលឺជីងកែតបមកវិញឡើយ តែបែរជាមកសួរសំណួរផ្សេងទៅវិញ

«នែ៎លែងទៅអាខ្ទើយ...កុំចូលមកប៉ះយើងដូចមិញនេះទៀតឲ្យសោះ» ជីងកែបានរុញស៊ូហាងចេញមួយទំហឹងនៅពេលដែលស៊ូហាងប៉ះស្មាររបស់នាង មើលទៅនាងដូចជាខ្ពើមរអើមជាមួយនឹងស៊ូហាងខ្លាំងណាស់

«នាងហៅខ្ញុំបែបនេះ មានន័យថានាងស្គាល់ខ្ញុំច្បាស់ណាស់ តើមែនទេ??» ស៊ូហាងបានសួរទៅជីងកែទាំងខឹងផងឆ្ងល់ផង ព្រោះតែសម្ដីមុននេះស្ដាប់ទៅវាធ្ងន់ពេកហើយសម្រាប់មនុស្សប្រុសដែលស្រលាញ់ភេទដូចគ្នា

«ហីយ៉ា...គ្រាន់តែលះបង់ប្រុសឲ្យយើងប៉ុណ្ណឹងសោះ ម៉េចក៏បាត់បង់ការចងចាំហើយ??» ទឹកមុខដ៏សែនពិសពុលបានបង្ហាញឡើងនៅលើផ្ទៃមុខជីងកែយ៉ាងច្បាស់រួមជាមួយនឹងសម្ដីឌឺដងយ៉ាងគួរឲ្យស្អប់ ធ្វើឲ្យស៊ូហាងដឹងភ្លាមថាស្រីម្នាក់នឹងហើយដែលជាដើមហេតុធ្វើឲ្យប្អូនរបស់ខ្លួនស្លាប់

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now