រឿង: អន្ទាក់ស្នេហ៍Omega💙

32 1 0
                                    

ភាគទី25: លើកថ្ងៃ

   ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែល ដឹងថាស៊ូហាងជាបងប្រុសភ្លាម សីលីក៏រត់ចេញទាំងពិបាកធ្វើចិត្ត ព្រោះតែវាលឿនពេកនាងមិនទាន់បានត្រៀមខ្លួនឡើយ ឃើញចៅស្រីបែបនេះលោកជំទាវខឹងយ៉ាងខ្លាំង...

«អាហាង...អាក្មេងចង្រៃ ឯងនេះគឺពិតជាចង្រៃដូចម៉ែឯងពិតមែន...» លោកជំទាវស៊ូលីនដើរចូលមកទាញលោកប្រធានាធិបតីចេញ ហើយក៏ទះស៊ូហាងមួយកំផ្លៀងទាំងកំហឹងកំពុងតែពុះកញ្ជ្រោល តាមពិតលោកប្រធានាធិបតីជាអ្នកនិយាយប៉ុន្តែគាត់បែរជាមកចោទរាងតូចទៅវិញ

«ម៉ាក់...កូនឈឺខ្លាំងដែរទេ??» ឃើញលោកជំទាវទះកូនប្រុសខ្លួនបែបនេះ លោកប្រធានាធិបតីក៏ចូលមកឱបកូនយ៉ាងលឿនហើយក៏សួរទាំងក្ដីបារម្ភ

«បើចៅយើងកើតទុក្ខ ឯងងាប់របស់យើងមិនខានទេ...» ដោយក្ដីខឹងសម្បាបាំងមុខខ្លាំងពេក លោកជំទាវក៏បោះពាក្យមួយឃ្លាទៅកាន់រាងតូច ហើយក៏ចេញពីទីនេះបាត់ទៅ ដើម្បីទៅមើលចៅស្រីសម្លាញ់របស់គាត់

«ស៊ូហាង...ប៉ាសុំទោស ដែលប៉ាមិនអាចការពារកូនបាន...» លោកប្រធានាធិបតីបែរមកចាប់ស្មាររាងតូចហើយក៏សុំទោសទាំងទឹកមុខក្រៀមក្រំ

«ប៉ាកុំសុំទោសកូនអី...កូនមិនឈឺទេ តែប៉ុណ្ណឹងកូនអាចទ្រាំបាន...» ដោយឃើញលោកប្រធានាធិបតីក្រៀមក្រំបែបនេះស៊ូហាងនិយាយលួងលោមគាត់ទាំងស្នាមញញឹម គ្រាន់តែប៉ុណ្ណឹងរាងតូចមិនងាយចុះចាញ់ឡើយ

«កូនសម្លាញ់ប៉ា...» និយាយចប់ភ្លាមលោកប្រធានាធិបតីក៏ឱបក្រសោបកូនប្រុសទាំងក្ដីអាណិតស្រលាញ់

   បើមើលមកតាមបង្អួចខាងលើវិញកំពុងតែមានភ្នែកមួយគូរសម្លឹងមើលមកសកម្មភាពទាំងអស់ដោយមិនដក់ភ្នែក ហើយគាត់គឺគ្មានអ្នកណាផ្សេងទេ គឺជាអ្នកស្រីឡូរីននេះឯង...

«តើយើងគួរធ្វើយ៉ាងណាទើបឯងចេញពីទីនេះបាន??» អ្នកស្រីឡូរីនឈរក្រពាត់ដៃសម្លឹងមកមើលប៉ាកូនទាំងពីរឱបគ្នា ហើយក៏សួរខ្លួនឯងទាំងចង់ចិញ្ចើម មិនដឹងថាគាត់កំពុងតែមានគម្រោងអ្វីទេ។

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now