រឿង: អន្ទាក់ស្នេហ៍Omega💙

64 1 0
                                        

ភាគទី28: យើងនឹងធ្វើបាបឯងម្ដង

   ពេលរាត្រីកាលបានចូលមកដល់ មនុស្សម្នានាំគ្នារួតរះងូតទឹកសម្អាតខ្លួនប្រាណនិងបរិភោគអាហារហើយក៏នាំគ្នាចូលគេងរៀងៗខ្លួន តែបើមកមើលនៅក្នុងបន្ទប់សិស្សស្នាក់នៅឯណេះវិញកំពុងតែមានការជជែកគ្នាយ៉ាងសប្បាយរីករាយ...

«មែនហេស៎?? នេះប្រហែលជាគាត់ចាប់អារម្មណ៍ឯងទេដឹង??» នៅពេលដឹងដំណើររឿងដែលសឺយូបានប្រាប់ហើយធ្វើឲ្យយូឈិនអង្គុយសួរទាំងភ្ញាក់ផ្អើល តែកុំមើលទឹកមុខឲ្យសោះ មើលទៅសប្បាយចិត្តជាងសឺយូទៅទៀត

«ឯងកុំចេះតែនិយាយ គាត់គ្រាន់តែចង់បានយើងឲ្យចូលក្រុមជាមួយគាត់ប៉ុណ្ណោះ តាមពិតទៅគាត់មិនបានចាប់អារម្មណ៍មកលើយើងទេ» ដោយលឺយូឈិនបង្អាប់បែបនេះ ធ្វើឲ្យសឺយូឱនមុខចុះអង្គុយលើគ្រែទាំងអៀនប្រៀន ព្រោះសឺយូមិនដែលគិតទេថាជុនហាវចាប់អារម្មណ៍ជាមួយខ្លួននោះ

«តែហេតុអ្វីបានជាឯងបដិសេធគាត់ចឹង?? នេះជាឱកាសល្អហើយដែលឯងបានសាងគុណសម្បត្តិ ទាក់ទាញចិត្ដគាត់ឲ្យស្រលាញ់ឯងវិញ» គិតៗទៅក៏រៀងចម្លែកបន្ដិចដែរ សឺយូក្រាស់គេច្រើនឆ្នាំហើយ ចុះម្ដេចពេលនេះបដិសេធគេអ៊ីចឹង?? ឬមួយនេះគ្រាន់តែជាអន្ទាក់ដើម្បីបានលេខទូរស័ព្ទគេទេដឹង??

«ឲ្យយើងព្រមមិចនឹងកើតទៅ យើងស្រលាញ់ខាងគ្រប់គ្រង យើងមិនបានស្រលាញ់ខាងសិល្បៈទេ យើងរៀនសិល្ប:ព្រោះតែចង់ឃើញគាត់ប៉ុណ្ណោះ» សឺយូងើបមុខមកតបជាមួយនឹងមិត្តទាំងឆ្ងល់ចំពោះខ្លួនឯងដូចគ្នា ខ្លួនឯងស្រលាញ់ខាងគ្រប់គ្រងទេ ចុះហេតុអ្វីបានជាអាចទៅច្រៀងតែងចម្រៀងនិងលេងហ្គីតាបានចឹង?? ពេលនេះនាយតូចកំពុងតែអត់យល់ពីខ្លួនឯងកាន់តែខ្លាំងហើយ

«មើលចុះមុខឯងឡើងក្រហមហើយ នេះអៀនដល់ថ្នាក់នឹងផងហេស៎??» យូឈិនចាប់ផ្ដើមបង្អាប់សឺយូទៀតហើយ ព្រោះតែផ្ទៃមុខសឺយូពេលនេះកំពុងតែមានក្ដីសុខអង្គុយអៀនឡើងក្រហមមុខអស់ទាំងមិនដឹងខ្លួនហើយ នេះឬស្រលាញ់គេម្នាក់ឯង??

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now