ភាគទី23: ផលិតផលថ្មី
ផ្ដើមភាគនេះកាត់មកមួយសប្តាហ៍ក្រោយវិញម្ដង ចាងជីបានចេញពីពេទ្យ 2 ថ្ងៃហើយ ពេលនេះនាយកំពុងតែមមាញឹកយ៉ាងខ្លាំងជាមួយនឹងការងារក្រុមហ៊ុន...
«រូបនេះគឺជាដំណាប់ស្វាយប៉ោមដែលខ្ញុំចង់ផលិតវា» នៅក្នុងបន្ទប់ប្រជុំពោលពេញទៅដោយបុគ្គលិកឆ្នើមជាច្រើនចូលរួមត្រូវបានលេខាបញ្ជាំងស្លាយឲ្យមើល ហើយចាងជីជាអ្នកពន្យល់
«នេះជាប្រភេទស្វាយប៉ោមលេខមួយដែលមានតែនៅតំបន់អាសុីអាគ្នេយ៍ប៉ុណ្ណោះ បើសិនជាយើងធ្វើជាដំណាប់ វានឹងទុកបានយូរដោយមិនងាយខូចឡើយ...នៅទីផ្សារអឺរ៉ុបពេលនេះកំពុងតែត្រូវការដំណាប់ថ្មីៗ ដូច្នេះហើយទើបខ្ញុំចង់ផលិតដំណាប់ស្វាយប៉ោមនេះឡើងដើម្បីនាំចេញ» ចាងជីបានឈរពន្យល់នូវសេដ្ឋកិច្ចទីផ្សារទៅកាន់បុគ្គលិកទាំងអស់ទាំងភាពម៉ឺងម៉ាត់ជាទីបំផុត
«លោកអគ្គនាយក តើដំណាប់ស្វាយប៉ោមនេះអាចទុកបានប៉ុន្មានឆ្នាំ?? ហើយវាមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?? ពេលផលិតតើវាមានដំណើរការយ៉ាងណា??» បុគ្គលិកសិគឺជាបុគ្គលិកស្រីឆ្នើមក្នុងក្រុមហ៊ុនបានសួរទៅកាន់ចាងជីដើម្បីងាយស្រួលដំណើរការ
«លោកអគ្គនាយក តើវាមានរសជាតិយ៉ាងណាទៅ??» បុគ្គលិក
«មែនហើយលោកអគ្គនាយក តើក្នុងមួយកេះមានប៉ុន្មាន?? ហើយតម្លៃនាំចេញប៉ុន្មាន??» បុគ្គលិក
«សំណួរល្អណាស់...ទុកឲ្យលេខាខ្ញុំជាអ្នកប្រាប់ចុះ...» ទទួលបានសំណួរហើយចាងជីពិតជាពេញចិត្តយ៉ាងខ្លាំង ព្រោះការសួរសំណួរគឺជាទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបដែលត្រូវដឹង លឺបែបនេះហើយអ្នកស្រីលេខាក៏ពេញចិត្តក្នុងការឆ្លើយតបផងដែរ
«ផលិតផលថ្មីនេះមានឈ្មោះថា ដំណាប់ស្វាយប៉ោម វាមាន 3 រសជាតិ មានរសជាតិដើមផ្អែម រសជាតិប្រៃហឹរ និងរស់ជាតិជូអែម...» លេខា
«រូបរាងរបស់វាជាការេបណ្ដោយនិងទទឹង 2cm ស្មើគ្នា មានលក្ខណៈទន់ស្វិតតិចៗ» លេខា
«តម្លៃនាំចេញពីក្រុមហ៊ុនផ្ទាល់ក្នុងមួយកេះ 210$ ខាងក្រុមហ៊ុនចំណេញបានត្រឹមតែ 10$ ប៉ុណ្ណោះ ក្នុងមួយកេះមាន 24 ប្រអប់ ក្នុងមួយប្រអប់មាន 12 កញ្ចប់ ក្នុងមួយកញ្ចប់មានទម្ងន់ 25g ហើយក្នុងមួយកញ្ចប់គេអាចលក់វាក្នុងតម្លៃ 1$ បើសរុបទៅអ្នកលក់បន្ដគឺចំណេញបានច្រើនណាស់ក្នុងមួយកេះ» លេខា
