ភាគទី30: អ្នកណាឲ្យនាងទះកូនយើង??
ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែលលោកប្រធានាធិបតីហៅសន្ដិសុខមក គ្រាន់តែលឺសំឡេងលោកប្រធានាធិបតីភ្លាមសន្តិសុខក៏ចូលមកដល់ភ្លែតតែម្ដង...
«ហេតុអ្វីបានជាមិនជឿខ្ញុំចឹង??» ស៊ូហាងសួរអ្នកជាឪពុកទាំងទឹកភ្នែកហើយក៏ឈឺចិត្តយ៉ាងខ្លាំង នេះមែនទេជាឪពុកដែលប្រាប់ថាការពារកូន?? ចុះហេតុអ្វីបានជាមិនជឿការបកស្រាយរបស់កូនសោះចឹង??
«តើឲ្យខ្ញុំអូសអ្នកណាគេចេញទៅលោកម្ចាស់??» សន្ដិសុខចាប់ផ្តើមឆ្ងល់ហើយ លោកប្រធានាធិបតីប្រាប់ឲ្យមកអូសគេចេញ ចុះអ្នកណាដែលត្រូវអូសចេញឲ្យប្រាកដទៅ??
«មិនបាច់អូស...ខ្ញុំចេញទៅខ្លួនឯង» ដោយមិនចង់ឲ្យមានរឿងវែងឆ្ងាយទៀតស៊ូហាងក៏សម្រេចចិត្តចេញទៅដោយខ្លួនឯង រាងតូចដើរបានបន្តិចលោកប្រធានាធិបតីក៏ចាប់ដៃដើម្បីឃាត់
«ចង់ទៅណា??» លោកប្រធានាធិបតីចាប់ដៃស៊ូហាងដើម្បីឃាត់ដំណើរព្រោះអ្វីដែលគាត់បានបញ្ជានោះគឺអូសបុគ្គលិកស្រីដែលកំពុងតែអង្គុយរំអួយនោះទេតើ
«ឯងឆាប់អូសពួកនាងចេញទៅ» បន្ទាប់ពីឃាត់ដំណើរស៊ូហាងហើយលោកប្រធានាធិបតីក៏ប្រាប់ឲ្យសន្ដិសុខអូសពួកនាងចេញពីទីនេះ លឺបែបនេះសន្ដិសុខក៏ចូលទៅជិតពួកនាងដើម្បីនាំចេញ តែពួកនាងមិនព្រមទេ
«លោកអគ្គនាយកហេតុអ្វីបានជាធ្វើបែបនេះដាក់ពួកខ្ញុំចឹង??» អាវីដែលខំអង្គុយរំអួយអម្បាញ់មិញនេះក៏ក្រោកឈរឡើងតវ៉ាជាមួយលោកប្រធានាធិបតីទាំងមិនសុខចិត្ត ធ្វើឲ្យអាមួយក៏ក្រោកមកតវ៉ាដូចគ្នា
«បើលោកអគ្គនាយកការពារវាបែបនេះខ្ញុំនឹងប្រាប់លោកស្រីថាលោកអគ្គនាយក្បត់ចិត្តលោកស្រីទៅទាក់ទងបុគ្គលិកក្មេងដែរទើបតែនឹងចូលធ្វើការ» អាមួយក្រោកមកគំរាមលោកប្រធានាធិបតីទាំងដៃនៅខ្ទប់ច្រមុះនៅឡើយព្រោះតែឈាមមិនទាន់ឈប់ហូរ នាងនិយាយបែបនេះដើម្បីឲ្យលោកប្រធានាធិបតីខ្លាច តែផ្ទុយទៅវិញលោកប្រធានាធិបតីមិនបានខ្លាចសូម្បីតែបន្ដិច
