ភាគទី3: ធូរចិត្ត
ផ្ដើមភាគនេះកាត់ចូលទៅកាន់ការស្រម៉ៃរបស់ចាងជីវិញម្ដង រាត្រីកាលដ៏សែនស្ងប់ស្ងាត់បាត់មិនលឺសំឡេងបក្សាបក្សីស្រែកយំដូចនៅតាមជនបទទេ ផ្ទុយទៅវិញគឺលឺតែសូរសំឡេងឡានម៉ូតូបើកទៅវិញទៅមកយ៉ាងសន្ធឹក។ សូរសំឡេងឡានម៉ូតូបើកលឺសំឡេងធម្មតា តែអ្វីដែលមិនធម្មតានោះគឺដេកសុខៗក៏ស្រាប់តែលឺសំឡេងចាងជីស្រែកមួយទំហឹង ធ្វើឲ្យជីសុីនដែលទើបតែដាក់ខ្លួនដេកនោះត្រូវស្ទុះងើបវិញហើយរត់ទៅបន្ទប់ចាងជីយ៉ាងលឿន...
«អាជី...ឯងកើតអី? មិចបានជាឯងស្រែកខ្លាំងចឹង?» ជីសុីនស្ទុះបើកទ្វារចូលមកក៏ឃើញចាងជីងើបអង្គុយឱនមុខចុះទាំងមិនបើកភ្នែក ទើបនាយចូលទៅអង្គុយលើគ្រែនោះដែរ ហើយក៏សួរឡើងទាំងឆ្ងល់ព្រោះមុននេះលឺស្រែកខ្លាំងណាស់
«ហាងហាង...កុំទៅចោលបងអី...អូន...អួក...» ដោយទទួលបានអារម្មណ៍ថាមានមនុស្សនៅជិតបែបនេះ ចាងជីក៏ងើបមុខសម្លឹងមើលឃើញថាជាហាងហាង ហើយនាយក៏ក្រសោបមុខជីសុីនរួមជាមួយប្រយោគខ្លីមួយដោយគិតថាម្នាក់នេះគឺជាហាងហាង នាយនិយាយមិនទាន់ចប់ផងក៏ស្រាប់តែក្អួតដាក់ជីសុីនយកតែម្ដង
«ហុឺយ...អាជី...នេះនែក៎...» មួយជើងរបស់ជីសុីនបានធ្វើឲ្យចាងជីធ្លាក់ពីលើគ្រែមួយទំហឹងសម្លប់ស្ដូកនៅនឹងការ៉ូ ជីសុីនពិតជាខឹងខ្លាំងណាស់ នេះមិនគួរណាខ្លួនចូលមកសោះ ចាងជីមើលមនុស្សច្រឡំមធ្យមទេ ងំគឺក្អួតដាក់នាយនេះតែម្ដង
«ប្រឡាក់អាវសង្ហាររបស់យើងអស់ហើយ...» ជីសុីនសម្លឹងមើលអាវដែលប្រឡាក់កម្អួតនោះហើយក៏កើតចិត្តមួម៉ៅកាន់តែខ្លាំង ព្រោះក្លិនពិបាកទទួលយកណាស់ នាយបានដោះអាវខ្លួនឯងក្រវាត់ទៅក្រោមដោយទុកឲ្យចាងជីបោកនៅពេលស្អែក
បន្ទាប់ពីដោះអាវរួចហើយនាយក៏ដាក់ខ្លួនដេកនៅទីនេះដែរ ព្រោះតែហត់ពេក ហើយអ្វីដែលសំខាន់នោះគឺនាយមិនលើកចាងជីឲ្យដេកជាមួយទេ។ បានមួយសន្ទុះក្រោយមកក៏ស្រាប់តែលឺចាងជីនិយាយម្ដងទៀត....
