ភាគទី36: អាហាងតាំងសតិ
ព្រឹកថ្ងៃថ្មីបានចូលមកដល់ ព្រះសូរិយារះចែងចាំងបំភ្លឺពិភពលោកទាំងមូលឲ្យមានពន្លឺនៃសោភ័ណភាពយ៉ាងត្រចះត្រចង់...ហើយនៅក្នុងបន្ទប់នេះវិញក៏ស្រាប់តែឃើញកាយមាំគេងលងលក់ទាំងភាពនឿយហត់ដោយមានកាយតូចអង្គុយសម្លឹងមុខនាយទាំងស្នាមញញឹម ព្រោះតែដឹងច្បាស់ណាស់ថាយប់មិញបុរសម្នាក់នេះបានមើលថែខ្លួនពេញមួយយប់មិនបានគេងឡើយ...
«សង្ហាណាស់...» ដោយទ្រាំនឹងភាពសង្ហារបស់កាយមាំមិនបានស៊ូហាងក៏ច្រឡំសរសើរកាយមាំទាំងស្នាមញញឹម ដៃតូចៗបានលូកបង្អូសច្រមុះចាងជីថ្នមៗទាំងពេញចិត្ត
«ហុឺយ~~អាហាងតាំងសតិ...» អង្អែលបានបន្ដិចស៊ូហាងស្រាប់តែដកដៃចេញមកវិញទាំងភ្ញាក់ខ្លួនព្រើត ហើយក៏ទះមុខខ្លួនឯងតិចៗដើម្បីដាស់អារម្មណ៍មកវិញ នេះអម្បាញ់មិញកើតអី?? ម៉េចបានទៅធ្វើបែបនោះទាំងមិនដឹងខ្លួនចឹង??
«ហុឹម~~បើសិនជាគេដឹងចប់មិនខានទេខ្ញុំ» ស៊ូហាងរអ៊ូដាក់ខ្លួនឯងតិចៗទាំងក្រវីក្បាលមិនចង់គិតអ្វីបន្ដទៀត ដោយខ្លាចហួសម៉ោងធ្វើការស៊ូហាងក៏ចុះពីលើគ្រែរត់ចូលបន្ទប់ទឹកបាត់ទៅ
«មើលទៅប្រហែលជាជាហើយ» បន្ទាប់ពីស៊ូហាងរត់ចូលបន្ទប់ទឹកបាត់ ចាងជីក៏ក្រោកអង្គុយសម្លឹងទៅបន្ទប់ទឹកទាំងស្នាមញញឹម ព្រោះមុននេះនាយបានដឹងពីសកម្មភាពស៊ូហាងទាំងអស់គ្មានសល់ទេ ទាំងការអង្គុយសម្លឹងមុខនាយយ៉ាងយូរ សរសើរ រួមទាំងអង្អែលខ្ទង់ច្រមុះរបស់នាយទៀត!! ក្រោយពីដឹងថាស៊ូហាងជាសះស្បើយហើយ ចាងជីក៏ដាក់ខ្លួនគេងទៅវិញទាំងគ្មានកម្លាំងបាត់ទៅ។
Skip
កាត់មកខាងក្រុមហ៊ុនវិញម្ដង ពេលនេះស៊ូហាងបាននាំស៊ីនហាវដើរមើលតាមបន្ទប់នីមួយដើម្បីប្រាប់ពីរបៀបដែលត្រូវឲ្យស៊ីនហាវរៀបចំ...
«បន្ទប់នេះយើងគិតថាគួរតែរៀបចំដើមឈើធំៗរួមជាមួយស្មៅខ្ចីបន្ថែមទៀត តើឯងអាចធ្វើបានដែរទេ??» ស៊ូហាងបើកទ្វារចូលមកក្នុងបន្ទប់ដ៏ធំសម្បើមមួយដែលពោលពេញទៅដោយផ្ទាំង LED ជាច្រើនបាំងបិទតាមជញ្ជាំង បន្ទាប់មកក៏បែរមកប្រាប់ស៊ីនហាវចង់ដឹងថាអាចធ្វើបានដែរឬទេ??
