រឿង_អន្ទាក់ស្នេហ៍Omega💙

135 2 0
                                        

ភាគទី32+33+34: honeymoon

   ផ្ដើមភាគនេះមកគឺតពីភាគមុននៅពេលដែលចាងជីបានលឺសម្លេងគោះទ្វារបន្ទប់ទើបនាយប្រញាប់ចេញមកមើលចង់ដឹងថាជាអ្នកណាគេមករកអីទាំងយប់អាធ្រាត្របែបនេះ មិនគិតដេកមិនគិតពួនទេឬ??

«អ្នកណាមករកអី?? អូនជីង?? ស៊ូហាង?? នេះមានរឿងអី?? ម៉េចបានស៊ូហាងមកនៅទីនេះដែរ??» ចេញមកក្រៅសួរមិនទាន់នឹងចប់ផងក៏ស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញស៊ូហាងចូលមកនៅក្នុងបន្ទប់នេះដែរ យប់នេះជាយប់ផ្សំដំណេក តើមានរឿងអ្វីឲ្យប្រាកដទៅ?? ហេតុអ្វីបានជាជីងកែឃើញវត្តមានស៊ូហាងហើយខឹងខ្លាំងបែបនេះ??

«បងជីនេះមានរឿងអ្វីហ្នឹង?? ហេតុអ្វីបានជាបងរៀបការជាមួយវាចឹង??» កញ្ញាជីងកែដើរចូលមកឈរទល់មុខចាងជីទាំងខឹងសម្បារ ព្រោះតែថ្ងៃនេះជាថ្ងៃរៀបការរបស់នាង តែកូនក្រមុំបែរទៅជាស៊ូហាងទៅវិញ?? នេះចាងជីក្បត់ខ្លួនហេស៎??

«ពាក្យនេះបងគួរតែជាអ្នកសួរវិញទើបត្រូវ!! ថ្ងៃនេះអូនទៅណា?? ម៉េចបានជាមានសភាពបែបនេះ??» ចាងជីសម្លឹងមុខនាងទាំងឆ្ងល់ ចំណែកទឹកមុខវិញគឺស្មើថេងពិបាកបរិយាយ ពេលនេះនាយចាប់ផ្តើមវិលវល់ហើយ ព្រោះមិននឹកស្មានទេថាអ្នកជាកូនក្រមុំរបស់ខ្លួនក្នុងថ្ងៃនេះគឺជាស៊ូហាង

«បងជីស្ដាប់អូនបកស្រាយសិន...គឺអូនមានការងារបន្ទាន់ទើបអូនត្រូវត្រឡប់ទៅប្រទេសស្វីសវិញភ្លាមបែបនេះ» លឺសម្ដីចាងជីហើយជីងកែក៏លូកដៃទៅចាប់ប្រអប់ដៃចាងជីអង្រួនតិចៗនឹងប្រាប់ពីមូលហេតុដែលនាងត្រូវទៅប្រទេសស្វីសវិញ

«ហេតុអីក៏មិនប្រាប់ឲ្យបងដឹង?? នេះអ្នកម៉ាក់ដឹងរឿងនេះដែរទេ??» ចាងជីសួរនាងវិញទាំងចងចិញ្ចើមចូលគ្នា ចំណែកឯស៊ូហាងវិញឈរនៅមាត់ទ្វារសម្លឹងមើលអ្នកទាំងពីរដូចជាកំពុងតែមើលរឿងកុនយ៉ាងអ៊ីចឹង

«ពេលនោះអូនគិតថានៅសល់ពេលបីថ្ងៃទៀតទើបដល់ថ្ងៃរៀបការ អូនគិតថានឹងមកវិញទាន់ពេល អូនក៏មិនបានប្រាប់អ្នកណាឲ្យដឹងដែរ...តែមិននឹកស្មានទេថាបងមានកូនក្រមុំមកជំនួសអូន» ជីងកែខំប្រឹងនិយាយបរិយាយទាំងចង់រលីងរលោងទឹកភ្នែកហើយ ដំបូងគិតថាវាមិនអីទេ តែពេលនេះដឹងហើយថានាងបានគិតខុស បន្ទាប់ពីនិយាយជាមួយចាងជីហើយនាងក៏ងាកមករកស៊ូហាងវិញទាំងកែវភ្នែកពិឃាត

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now