រឿង: អន្ទាក់ស្នេហ៍Omega💙

62 1 0
                                        

ភាគទី24: មានបងទាំងមិនដឹងខ្លួន

   ផ្ដើមភាគនេះកាត់មកដល់វិមានដ៏ធំស្កឹមស្កៃនេះវិញម្ដង បន្ទាប់ពីមកដល់ហើយ លោកប្រធានាធិបតីកាន់ដៃស៊ូហាងចូលមកក្នុងទាំងភាពមានអំណាច...

«គិតថាខ្លួនឯងជាអ្នកណា បានជាឲ្យយើងអង្គុយចាំដៀលក្បាលរាប់ម៉ោងបែបនេះ??» គ្រាន់តែចូលមកដល់ក្នុងភ្លាមសំឡេងយ៉ាងមានអំណាចរបស់ម្ចាស់វិមានក៏បានបន្លឺឡើងនៅលើសាឡុងប្រណិតដ៏ធំមួយ

«លោកយាយពិតជាអស្ចារ្យខ្លាំងណាស់ សុខចិត្តអង្គុយចាំទទួលចៅម្នាក់នេះមកវិញមិនព្រមទៅណាសោះ អេស...លោកយាយឆាប់ក្រោកឡើង ប្រយ័ត្នជាប់គូទនៅសាឡុងមានស្នាមណាលោកយាយ...» ដោយទទួលបានពាក្យស្វាគមន៍របស់អ្នកដែលមាននាមជាយាយហើយ ស៊ូហាងក៏និយាយតបទៅគាត់វិញទាំងទឹកមុខឌឺដង

«នេះអាក្មេងឈ្លើយ...ម៉ែឯងមិនចេះប្រដៅទេហេស៎?? បានជាមកនិយាយបែបនេះជាមួយយើង??» លឺសម្ដីស៊ូហាងហើយ លោកជំទាវខឹងយ៉ាងខ្លាំង មិនគួរណាក្មេងម្នាក់នេះឈ្លើយចឹងសោះ ក្មេងនេះទាល់តែប្រដៅខ្លះទើបបាន

«ជួបលើកណាក៏និយាយបុរាណដែរ លោកយាយមិនមានអ្វីថ្មីនិយាយទេឬយ៉ាងមិច?? អូស...ភ្លេចគិតថាលោកយាយចាស់ហើយ គ្មានចេះពាក្យសម័យថ្មីទេ» ស៊ូហាងមកដល់វិមានលើកនេះមិនមែនស្លូតដូចលើកមិនទេ លើកមុនមិនទាន់ស្គាល់ចរិត តែលើកនេះគឺស្គាល់ច្បាស់ហើយ មិនងាយឲ្យធ្វើបានទៀតឡើយ

«កូនហាងបានហើយ...» លោកប្រធានាធិបតីបែរមកឲ្យស៊ូហាងបញ្ចប់ ព្រោះខ្លួននៅក្មេងនិយាយបែបនេះជាមួយមនុស្សចាស់មិនល្អឡើយ

«ហឹស...អាក្មេងថោកទាប បានយើងឲ្យមកនៅទីនេះគឺជាសំណាងរបស់ឯងហើយ កុំមកព្រហើនជាមួយយើងបែបនេះទៀតឲ្យសោះ...» លោកជំទាវ

«អ្នកម៉ាក់បានហើយ កុំគិតថាអំពើល្អមួយនេះគេកោតសរសើរម៉ាក់ឲ្យសោះ ខ្ញុំមិនចង់និយាយទេ តែម៉ាក់ពិតជាពូកែខ្លាំងណាស់អាខាងបំបែកបំបាក់គ្រួសារគេនឹង» លឺសម្ដីលោកជំទាវហើយ លោកប្រធានាធិបតីក៏ថាឲ្យគាត់វិញចំៗទាំងមិនពេញចិត្ត ព្រោះពីមុនគាត់ពង្រាត់ខ្លួនជាមួយនិងប្រពន្ធ ហើយឥឡូវនេះមកពង្រាត់កូនពីម៉ាក់របស់គេទៀត

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now