រឿង: អន្ទាក់ស្នេហ៍Omega💙

86 1 0
                                        

ភាគទី35: ហែងត្រូវតែបីអញទៅងូតទឹក

   ផ្ដើមភាគនេះកាត់មកដល់ថ្ងៃថ្មីវិញម្ដង ព្រះសុរិយារះចាំងចែងផុតមកដល់លើផ្ទៃមេឃយ៉ាងខ្ពស់ នៅក្នុងបន្ទប់ដ៏ធំសម្បើមមួយមានគូស្វាមីភរិយាថ្មីថ្មោងមួយគូកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់នឹងភាពអស់កម្លាំងព្រោះតែយប់មិញបញ្ចេញថាមពលច្រើនពេក...

«អឹម~~» សំឡេក្រហឹមរកកលចង់ភ្ញាក់របស់អ្នកដំណេកម្នាក់បានបន្លឺឡើង កែវភ្នែកទាំងគូចាប់ផ្តើមបើកបន្ដិចម្ដងៗរហូតអាចសម្លឹងមើលពិដានបន្ទប់បានច្បាស់

«កូនខ្លា~~ភ្លឺហើយមិនក្រោកទេហេស៎??» សំឡេងកាយមាំបានបន្លឺឡើងដាស់កាយតូចដែលកំពុងតែគេងឱបខ្លួនឲ្យភ្ញាក់ឡើងដោយសារតែពេលនេះគឺម៉ោង 12 ថ្ងៃត្រង់បាត់ទៅហើយ

«ហុឺយ~~ហ្ហឹក~~កុំរំខាន...ខ្ញុំចង់គេង...» កាយតូចចាប់ផ្ដើមពេបមាត់រកកលចង់យំទាំងមិនសុខចិត្ត ភ្នែកគិតតែពីបិទដៃឱបកាយមាំចំណែកជើងលើកមកគងកាយមាំទាំងមិនញញើត សភាពកាយតូចពេលនេះគឺថាមិនចង់ងើបទៅណាឡើយ គឺចង់តែគេង គេងឲ្យឆ្អែតសិនក្នុងថ្ងៃនេះ

«នេះម៉ោង 12 ថ្ងៃត្រង់ហើយ!! ហេតុអីក៏ឯងដេកស្ពឹកបែបនេះ??» ដោយឃើញកាយវិការកាយតូចហើយ ចាងជីក៏បង្អាប់ក្មេងបន្ដិចទាំងញញឹមចុងមាត់ គ្រាន់តែលឺបែបនេះស៊ូហាងស្រាប់តែប្រតិកម្មភ្លាមៗទើបឆាប់បើកភ្នែកឡើង

«ន៎ែ~~បើចង់ក្រោកក៏ក្រោកខ្លួនឯងទៅ ចាំបាច់មកដាស់ខ្ញុំរកប៉ាកាច់ស្អី??» ស៊ូហាងងើយមុខមកសម្លក់ចាងជីទាំងក្រសែភ្នែកមិនពេញចិត្ត ដោយមិនបានចាប់អារម្មណ៍ទេថាខ្លួនឯងកំពុងតែគេងឱបគេយ៉ាងស្អិតដូចតុកកែ

«ឲ្យយើងងើបមិច?? មើលចុះឯងដេកឱបយើងឡើងស្ពឹកពេញខ្លួនហើយ!! អេស~~ឬមួយក៏មានចេតនាចង់បានយើង??» លឺសម្ដីក្មេងហើយចាងជីក៏ឌឺទៅស៊ូហាងទាំងលើកចិញ្ចើមម្ខាងឡើង មើលចុះក្មេងម្នាក់នេះមិនញិនទេ នៅសម្លក់មុខខ្លួនមិនព្រមឈប់សោះ លឺបែបនេះស៊ូហាងស្រាប់តែក្រឡេកមកមើលដៃជើងរបស់ខ្លួនឃើញដូចចាងជីនិយាយមែនទើបប្រញាប់ស្ទុះក្រោកចេញពីគេយ៉ាងលឿន

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now