រឿង: អន្ទាក់ស្នេហ៍Omega💙

65 2 0
                                        

ភាគទី13: ចរឹតពួកអ្នកមាន

   ផ្ដើមភាគនេះពីភាគមុននៅពេលដែលចាងជីចេញពីផ្ទះក៏បានមកឃើញស៊ូហាងនៅកន្លែងបញ្ចុះសពហើយជីកែក៏មកតាមនឹងបានឃើញរឿងដែលមិនចង់ឲ្យដឹងនេះដែរ...

«មានរឿងអី?? ហាងហាងស្លាប់បាត់ហើយ ចុះឯងជាអ្នកណា?? ហេតុអីបានឯងកុហក់យើងចឹង??» នៅពេលឃើញសភាពការណ៍បែបនេះចាងជីឡើងចង់គាំងស្មារតីហើយ នាយមិនគិតទេថានឹងបានឃើញទិដ្ឋភាពដែលមិនចង់ឃើញមួយនេះ

«លោកនិយាយស្អីនឹង?? ខ្ញុំមានបានកុហក់លោកពីពេលណា??» លឺចាងជីថាខ្លួនកុហក់ដូច្នេះស៊ូហាងក៏បានសួរទៅវិញទាំងមិនសុខចិត្ត ព្រោះតែខ្លួនមិនដែលបានកុហក់អ្វីទេ ចុះហេតុអីចាងជីថាខ្លួនជាមនុស្សកុហក់ចឹង??

«ឯងបានបន្លំខ្លួនជាហាងហាងចូលមកជិតយើង ឯងធ្វើបែបនេះដើម្បីអ្វី??» ចាងជីឈរសម្លឹងមុខស៊ូហាងមិនដាក់ភ្នែកសោះ មើលទៅពួកគេទាំងពីរគឺពិតជាដូចគ្នាខ្លាំងណាស់ បើអ្នកមិនដឹងស្មានតែពួកគេជាមនុស្សតែមួយផង តើពួកគេជាកូនភ្លោះឬយ៉ាងណា??

«លោកឆ្កួតទេឬយ៉ាងមិច?? ខ្ញុំប្រាប់ហើយថាខ្ញុំឈ្មោះស៊ូហាង មិនមែនហាងហាងទេ នោះមកពីលោកឡប់យល់ច្រឡំតែខ្លួនឯងមកថាខ្ញុំកុហក់» ដោយលឺចាងជីនិយាយបែបនេះស៊ូហាងក៏ស្រាប់តែអស់សំណើចសើចទាំងហួសចិត្ត នេះគេកើតឆ្កួតតែខ្លួនឯងសោះ មកចោទរាងតូចថាជាមនុស្សកុហក់អីណាទេស

«ស្ដាប់មើលចុះសម្ដីឯងគួរឲ្យស្អប់ណាស់ និយាយចេញមកដូចជាអ្នកគ្មានចំណេះដឹងចឹង» ជនទីបីដែលបាននៅឈរចាំស្ដាប់គេនិយាយគ្នាយ៉ាងយូរនោះក៏បានបន្លឺសម្លេងឡើងកាត់ពួកគេទាំងពីរ នាងមិនចង់ឲ្យពួកគេបាននិយាយគ្នាយូរជាងនេះទៀតទេ ដូច្នេះហើយនាងត្រូវតែចូលមកកាត់សម្ដី

«ហើយចុះពួកអ្នកមានចំណេះដឹងដូចជាអ្នកនាង ដើរមកចោទប្រកាន់គេបែបនេះមែនទេ?? ហីយ៉ា...មើលទៅប្រហែលរៀនអស់តែសៀវភៅមិនបានយកខួរទៅរៀនហើយមើលទៅហ៎» ដោយលឺសម្ដីអ្នកមានចំណេះដឹងនិយាយហើយ ស៊ូហាងក៏សួរបកទៅវិញទាំងទឹកមុខសែនជ្រេញ រាងតូចបាននិយាយទាំងមានសិលធម៌នៅក្នុងខ្លួនប៉ុន្តែវាធ្វើឲ្យអ្នកដែលបានស្ដាប់កើតជំងឺមិនសុខចិត្តឡើងភ្លាមៗ

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now