រឿង: អន្ទាក់ស្នេហ៍Omega💙

112 1 0
                                        

ភាគទី 43: ទើសអីលោកឯង??

   ផ្ដើមភាគនេះតពីភាគមុននៅពេលដែលលោកស្រីឡូរីនអង្គុយចាំនរណាម្នាក់នៅហាងកាហ្វេ គាត់អង្គុយចាំមិនយូរប៉ុន្មាន ដៃគូរណាត់ជួបក៏បានមកដល់ដូចគ្នា...

«សួស្ដីលោកស្រីឡូរីន!! ណាត់ខ្ញុំមកបែបនេះ តើមានរឿងអ្វីមែនទេ??» អ្នកស្រីស៊ូបង្ហើបសំនៀងឡើងនៅពេលដែលឃើញលោកស្រីឡូរីនសម្លឹងមុខគាត់មិនព្រមដកភ្នែកចេញដូច្នេះ!! មើលចុះលោកស្រីឡូរីនមើលមិនឈប់សោះ!! តើលោកស្រីឡូរីនហៅអ្នកស្រីស៊ូមកទីនេះមានការអ្វីទៅ?? តើវាមានជាប់ពាក់ព័ន្ធជាមួយស៊ូហាងដែរទេ?? ចម្លើយនោះគឺជាប់ពាក់ព័ន្ធ ប៉ុន្តែមិនដឹងថាជារឿងល្អឬរឿងអាក្រក់ទេ

«ហាស៎ហា~~បែកគ្នាមិនទាន់បានប៉ុន្មានអាទិត្យផង អ្នកបងប្ដូរភាសានិយាយហើយហេស៎?? អ្នកបងនិយាយបែបនេះខ្ញុំអន់ចិត្តខ្លាំងណាស់» ដោយសារតែខានបានជួបគ្នាយូរទើបលោកស្រីឡូរីនសម្លឹងមុខអ្នកស្រីស៊ូសិន ព្រោះតែមើលទៅអ្នកស្រីស៊ូដូចជាស្រស់បស់ដល់ហើយ នេះសុខភាពប្រហែលជាល្អណាស់ហើយបានជាអ្នកស្រីស៊ូស្រស់ថ្លាបែបនេះ

«ឃើញឯងមើលមុខបងមិនដាក់ភ្នែកទើបបងសួរលេងទេតើ» អ្នកស្រីស៊ូតបទៅកាន់លោកស្រីឡូរីនទាំងស្នាមញញឹម ព្រោះតែពាក្យសម្ដីមុននេះគាត់ក៏និយាយលេងដូចគ្នា យូរៗជួបម្ដងនិយាយលេងខ្លះក៏ល្អដែរ

«ខ្ញុំស្មានតែអ្នកបងមិនមកជួបខ្ញុំហើយតើ!! តែបើអ្នកបងមិនមកជួបខ្ញុំទេ ខ្ញុំនឹងទៅចាប់អ្នកបងដល់ផ្ទះតែម្ដង» ដោយដឹងថាអ្នកស្រីស៊ូអាចនិយាយលេងបានបែបនេះ លោកស្រីឡូរីនក៏សប្បាយចិត្តតាមគាត់ដែរ ព្រោះតែខ្លាចអ្នកស្រីស៊ូនៅផ្ទះម្នាក់ឯងពិបាកចិត្ត ទើបគាត់ណាត់ឲ្យមកជួបនៅខាងក្រៅដើម្បីនិយាយគ្នាលេងខ្លះ

«និយាយចឹង តើកូនហាងយ៉ាងម៉េចដែរ?? គេមានធ្វើអ្វីឲ្យឯងទាស់ចិត្តដែរទេ?? គេមានបញ្ហាអ្វីអត់?? ហើយគេសុខសប្បាយដែរឬក៏យ៉ាងណា??» ទឹកមុខញញឹមរបស់អ្នកស្រីស៊ូក៏ប្រែមកជាទឹកមុខប្រាកដប្រជាវិញភ្លាមៗនៅពេលដែលគំនិតជាច្រើនបានផុសចូលមកក្នុងខួរ
ក្បាលរបស់គាត់ ហើយសំណួរជាច្រើននោះក៏បានជម្រុញចិត្តគាត់ឲ្យសួរលោកស្រីឡូរីនពីសុខទុក្ខរបស់ស៊ូហាង

រឿង: អន្ទាក់ស្នេហ៍Omega💙Where stories live. Discover now