#ផ្តើមរឿងទីក្រុងដែររីកចម្រើនគ្រប់វិស័យផ្នែកបច្ចេកវិទ្យាជាវិស័យដែរជឿនលឿនបំផុតរបស់ទីក្រុងនេះ
នៅក្នុងវិមានដែរធំស្កឹមស្កៃមួយត្រូវបានបំពាក់ប្រព័ន្ធផ្កាយរណបសឹងតែពាសពេញដើម្បីការការពារម្ចាស់វិមានពីការតាមសម្លាប់របស់ពួកឃាតករសុីឈ្នួល
បើចង់ឈានជើងចូលទៅគឺមានតែស្លាប់នឹងស្លាប់តែប៉ុណ្ណោះព្រោះមិនត្រឹមតែមានប្រព័ន្ធបច្ចេកវិទ្យាទំនើបទេនៅមានកងអង្គរក្សចាំរក្សាសុវត្ថិភាពគ្រប់ទីកន្លែង
វេលាយប់ស្ងាត់ឃើញមានកាយតូចរាងល្វត់ល្វន់ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅតាំងពីក្បាលដល់ចុងជើងកំពុងញាប់ដើរចូលទៅក្នុងវិមាននោះទាំងមិនខ្លាចអ្វីទាំងអស់
ប្រពន្ធ័ផ្កាយរណប់ដែរដាក់នៅទីនោះត្រូវបានគេកាត់ផ្តាច់តាំងពីពេលមិនទាន់ដើរចូលមកម្លេះហើយក៏គ្មានអ្នកណាដឹងសូម្បីតែម្នាក់
អង្គរក្សទាំងនោះគ្រាន់តែឃើញរាងតូចដើរចូលមកក៏ប្រជុំគ្នាផ្ចុងកាំភ្លើងដាក់តែគេបែបជាញញឹមមិនខ្ចីខ្លាចភ្លាមនោះរាងតូចបាចម្សៅម្យ៉ាងចេញមកធ្វើអោយអង្គរក្សទាំងនោះប្រកាច់បែកពពុះមាត់ស្លាប់មួយរំពេច
ស្នាដៃផលិតថ្នាំពុលរបស់ឃាតករដៃឯកគីម ថេយ៉ុងនៅតែគ្មានអ្នកណាអាចយកឈ្នះបានធានាថាដាក់ហើយប្រាំនាទីទេទៅនៅឋានយមរាជយ៉ាងពិតប្រាកដដោយគ្មានលក្ខខណ្ឌ
គីម ថេយ៉ុង ជាមេក្រុមឃាតករសុីឈ្នួលមានជំនាយផលិតថ្នាំពុលគ្រប់ប្រភេទបំពេញការងារម្តងណាក៏មិនដែរធ្លោះធ្លោយដែរគ្រប់គ្នាដែរឮឈ្មោះឃាតករពេលរាត្រីតែងតែខ្លាចរអាល(ជារសនាមដែរគេដាក់អោយថេយ៉ុងព្រោះគេសម្លាប់តែពេលរាត្រីតែប៉ុណ្ណោះហើយឈ្មោះពិតក៏គ្មានអ្នកណាស្គាល់ដែរ)មានកូចចៅក្រោមអំណាចជាច្រើនតែគេមិនមែនចេះតែទទួលសម្លាប់ទាំងអស់នោះទេគេសម្លាប់តែអ្នកដែរប្រព្រឹត្តអំេពើអាក្រក់សមនឹងស្លាប់តែប៉ុណ្ណោះ
រកណាបានសម្លាប់បានលុយហើយបានបុណ្យពីការសម្អាតមនុស្សអាក្រក់ពីប្រទេសទៀត
YOU ARE READING
꧁༺អ្នកប្រុសច្បង࿐
General Fiction"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯងអោយយើងមកចូលរាងកាយអ្នកណាហេតុអីក៏វេទានម្លេះចង់សងសឹកយើងមែនទេ"ថេយ៉ុង "ហ៉ឹកៗៗអ្នកប្រុសលង់ទឹកឡើងក្រឡកខួរហ...