Episode9: គេហៅថាតបស្នងទ្រង់យល់ដែរទេ..😌

1.9K 144 9
                                    

#ភាគទី9

ម្នាក់ៗកំពុងតែរីករាយជាមួយនឹងរបស់ថ្មីដែរទើបនឹងបានឃើញស្របពេលនេះរាជទាយាទក៏បានមកដល់ធ្វើអោយគ្រប់គ្នាប្រញាប់ធ្វើការគោរព

"ថ្វាយបង្គំរាជទាយាទ ជាកតិ្តយសរបស់ខ្ញុំម្ចាស់ណាស់ដែរបានទ្រង់យាងមកចូលរួម"លោកគីមសានីមចេញមកទទួលទាំងស្នាមញញឹមមើលទៅដូជារីករាយជាមួយវត្តមានរបស់ទ្រង់ណាស់ព្រោះវាបញ្ជាក់ពីភាពសំខានក្នុងជួររាជការរបស់លោកគីមផងដែរ

"កុំដាក់ខ្លួនពេកអីនេះជាអំណោយបន្តិចបន្តួចដែរយើងយកមក"ទ្រង់ហុចអំណោយអោយទៅលោកគីមតែព្រះនេត្របែរជាសម្លឹងមើលទៅម៉ូអ៑ីដែរនៅឈរម្ខាងទៀតទាំងញញឹមរាយមន្តស្នេហ៍

ថេយ៍ឃើញហើយក៏ហួសចិត្តដែរមនុស្សឡើងពេសពេញចេះមកអោយភ្នែកគ្នានៅកណ្តាលចំណោមមនុស្សអាងតែខ្លួនមានអំណាចពិតមែន

"សូមទ្រង់យាងមកប្រថាប់នៅទីនេះក្រាបទូល ម៉ូអ៑ីមលនាំព្រះអង្គទៅរកកន្លែងប្រថាប់"លោកគីមបែបជាហៅកូនស្រីអោយជូនមនុស្សប្រុសទៅកន្លែងសម្រាកទាំងដែរគ្រប់គ្នានៅទីនេះបានទទួលដឹងថាថេយ៍ជាគូដណ្តឹងរបស់ព្រះរាជបុត្រ

រាងតូចមិនមាត់រងចាំមើលបន្តក៏ចង់ដឹងណាស់ដែរថាមានរឿងអីកើតឡើងបន្ទាប់ទៀតចំណែកពួកគេក៏នាំគ្នាផឹកស្រានិយាយគ្នាលេងបន្តបន្ទាប់ព្រះរាជទាយាទក៏ត្រូវពួកមន្ត្រីយកស្រាមកថ្វាយអោយសោយជាហូរហែរ

ម៉ូអ៑ីវិញនៅគាល់បម្រើឆ្វេងស្តាំអោយរឹកអោយពារទ្រង់មិនឈប់មិនឈរសាងជាការមិនពេញចិត្តដល់លោកយាយដែរសម្លឹងមកឃើញជាខ្លាំង

កន្លងផុតទៅបន្តិចរាជបុត្រទី2និងទី3ក៏យាងចូលមកដល់ដោយមានរាជបុត្រជុងគុកជាអ្នករុញរទេះបងប្រុសចូលមកអមជាមួយអ្នកការពារតាមទម្លាប់

(សូមហៅឈ្មោះហើយកុំអោយច្រលំគ្នា)

ជុងគុករុញម្ចាស់បងរកកន្លែងសម្រាកបានត្រឹមត្រូវហើយក៏យកអំណោយមកជូនដល់កន្លែងលោកយាយតែម្តងខុសប្លែកពីរាជទាយាទសាងហ្យុនដែរប្រគល់មកតាមលោកគីមនេះជាសុជីវធម៌មួយដែររាងកករាសប្រកាន់ខ្ជាប់មកទោះបីខ្លួនជាកូនសករេចហើយក៏ដោយ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now